បងប្អូនបានជូនពរអ្នកម្តាយហើយឬនៅ? ពេជ្រ សោភា ថា ម៉ែជាមនុស្សស្រីតែម្នាក់ដែលមិនដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន ជូនពរឲ្យម្តាយគ្រប់រូប មានសុខភាពល្អរហូតតទៅ…

តារាចម្រៀងបដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បង្ហោះសារជូនពរអ្នកម្តាយគ្រប់រូប នៅក្នុងថ្ងៃ ទិវាអ្នកម្តាយជុំវិញពិភពលោក Happy Mother’s Da ដែលលោកបានលះបង់គ្រប់យ៉ាងដើម្បីកូន និងបានចិញ្ចឹមបីបាច់កូន តាំងពីតូចរហូតដល់ធំដឹងក្តី ទោះបីជាឆ្លងកាត់ ឧបសគ្គបែបណា ក៏លោកមិនដែលរអ៊ូ មិនដែលធ្វើឲ្យពិបាកចិត្តនោះទេ។

ក្នុងថ្ងៃទិវាអ្នកម្តាយជុំវិញភពលោកនេះ ពេជ្រ សោភា បានបង្ហោះសារថា “អបអរសាទរ ទិវាអ្នកម្តាយជុំវិញពិភពលោកHappy Mother’s Da

ម៉ែជាមនុស្សស្រីតែម្នាក់ដែលមិនដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន ម៉ែតស៊ូ៩ខែ១០ថ្ងៃ ម៉ែចិញ្ចឹមកូនដល់ធំ ម៉ែមិនដែលនិយាយពាក្យថាពិបាក កូនអរគុណម៉ែដែលតែងតែលើកលែងទោសដល់កូន

សូមចូលរួមដឹងគុណដល់អ្នកម្តាយគ្រប់រូបនៅលើសកលលោក មិនមែនសម្រាប់តែថ្ងៃនេះ ប៉ុន្តែនៅរៀងរាល់ថ្ងៃ”។

Related posts

Leave a Comment