អ្នកណាមិនរំភើប! ស្វាមីដេរអាវឲ្យ មើលទៅទំនងពេក ថៅកែហាងពេញ ថតបង្ហោះក្នុងហ្វេសប៊ុក គ្រប់គ្នាឃើញហើយ ស្រាប់តែលាន់មាត់ថា…(មានវីដេអូ)

លោកស្រី ទ្រី ដាណា គឺជាថៅកែហាងពេជ្រ ម្នាក់ ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។ ក្រៅពីមុខជំនួញដ៏ធំនេះ លោកស្រី និងស្វាមី នៅមានមុខជំនួញផ្សេងទៀត កំពុងទទួលបានការគាំទ្រខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ នេះក៏ព្រោះ លោកស្រី មានប្រវត្តិអាជីវកម្ម ស្មោះត្រង់ ច្បាស់លាស់។

ក្រៅពីមុខជំនួញ ស្រាប់តែយប់មិញនេះ លោកស្រីបានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ទៀតហើយ ដោយ ឃើញស្វាមីរបស់ខ្លួន ដេរអាវឲ្យ មើលទៅទំនងពេក លោកស្រី ក៏ថតបង្ហោះសកម្មភាពទាំងនេះ ចូលទៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ថៅកែហាងពេជ្រ រូបនេះ បានភ្ជាប់សារដ៏ផ្អែមល្ហែមមួយថា “ពូខ្មៅ សំ​លា​ប់បេះដូង ចែដាណា ហេីយ ចូលមេីលទាំងអស់គ្នាបងប្អូនហួសចិត្ត”។

ក្រោយពីឃើញបែបនេះ ធ្វើឲ្យគ្រប់គ្នាលាន់មាត់ថា “គួរឲ្យគោរព ដែលគាត់ចេះយកចិត្តទុកដាក់គ្រួសារបែបនឹង” មានម្នាក់ទៀតបន្ថែមថា “ប្ដីល្អចេះជួយប្រពន្ធ នេះគឺអាចជួយសម្រាលការងារប្រពន្ធខ្លះដែរ”។

នៅមានម្នាក់ទៀតបន្តថា ” ពេលខ្លះមនុស្សយល់ថាអន់ ធ្វើចឹង តែកុំច្រឡំនឹងហើយ ដែលចាស់បុរាណប្រាប់ថា សំណាបយោងដី ស្រីយោងប្រុស ប្រុសល្អ ស្រីល្អ មិនងាយរកទេណា អ្នកមានមិនវាយរឹក កាន់តែពិបាករក”។ តោះកុំឲ្យខាតពេលទៅទស្សនាវីដេអូខាងក្រោមនេះ៖

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Related posts

Leave a Comment