ថ្ងៃបុណ្យទិវាម្ដាយ គេមានម៉ែនៅក្បែរ តែ សោម ស្រីនាថ បានត្រឹមតែ….

ភ្នំពេញ៖ បុណ្យទិវាម្ដាយ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១០ ខែ ឧសភា នេះផ្ទាល់ ហើយជាថ្ងៃ ទិវាម្ដាយ គឺជាថ្ងៃនៃការរំលឹកដឹងគុណចំពោះអ្នកម្ដាយគ្រប់រូប ដែលបានលះបង់អ្វីគ្រប់យ៉ាងដើម្បីកូនៗ។ ក្នុងថ្ងៃនេះផ្ទាល់ យើងក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានបង្ហោះរូបភាពជាមួយអ្នកម្ដាយ និង មានសារជូនពរទៅចំពោះអ្នកមានគុណខ្លួនទៀតផង។

ជាក់ស្ដែង បើងាកមកមើលពីតារាសម្ដែង និង ពិធីការិនី កញ្ញា សោម ស្រីនាថ នាងក៏ជាតារាស្រីដែលមានប្រជាប្រិយភាពខ្លាំងក្នុងពេលបច្ចុប្បន្ននេះវិញ ដោយថ្ងៃនេះ ជាថ្ងៃដែលគ្រប់គ្នា បាននៅក្បែរម្ដាយ ទទួលយកការជូនពរពីអ្នកម្ដាយ ខុសអ្វីតែ សោម ស្រីនាថ​នាងបានត្រឹមតែ មើលរូបភាពចាស់ៗ ដែលបានថតជាមួយម្ដាយ និង មានក្ដីនឹករលឹកពីចម្ងាយ ដោយសារ អ្នកម្ដាយជាទីស្រលាញ់របស់នាង បានទទួលមរណភាព កាលពី ២ឆ្នាំមុននេះ។

បើទោះបីជានាង មិនមានអ្នកម្ដាយនៅក្បែរ ចាំជួយមើលថែនាង ដូចកាលពីមុនក៏ពិតមែន តែនាងក៏នៅមានប្អូនប្រុស ២នាក់ផងដែរ។ ដោយថ្ងៃទិវាម្ដាយនេះផ្ទាល់ នាងបានបង្ហោះរូបភាពពីមុនជាមួយម្ដាយ និង ប្អូនប្រុសទាំង ២ មើលទៅគួរឲ្យអាណិត ដែលត្រូវបានបាត់បង់ម្ដាយលឿនបែបនេះ។ ក្នុងនោះដែរ នាងក៏បានសរសេរសារខ្លីមួយយ៉ាងកម្សត់ថា៖

រីករាយថ្ងៃបុណ្យមាតា មានត្រឹមតែរូបថត ការចងចាំ និង ការនឹករលឹកពេញបេះដូង បើមានជាតិក្រោយមែនពិត កូនសូមកើតជាកូនម៉ែគ្រប់ៗជាតិ (ម៉ែកំសត់របស់កូន)

សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment