រំភើបខ្លាំងណាស់….ធ្លាប់តែរស់នៅផ្ទះខ្ទមស្បូវ ធ្លុះធ្លាយ​ ពុកស្ទើរតែរលំ​ ពេលនេះ គង់ ចាន់ស្រីមុំ បានសង់ផ្ទះថ្មី ជូនលោកយាយហើយ…(មានវីដេអូ)

នៅមុននេះបន្តិច នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែងស្រី អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី បានបង្ហោះវីដេអូដ៏គួរឲ្យចាប់អារម្មណ៍មួយ ធ្វើឲ្យមហាជនជាច្រើនបង្ហាញការកោតសរសើរយ៉ាងចំពោះ ស្រីមុំ និងស្វាមី ដែលមានទឹកចិត្តដ៏ល្អប្រពៃ ជួយសង់ផ្ទះថ្មី ជូនលោកយាយម្នាក់។ តារាសម្តែងរូបស្រស់ម្នាក់នេះបានបញ្ជាក់ក្នុងហ្វេសប៊ុកបន្ថែមថា៖

បានសម្រេច​បំណងម៉ាក់យាយហេីយ នាងខ្ញុំ និងក្រុមគ្រូសារ បានជួបជាមួយនិងម៉ាក់យាយ​ ឈ្មោះយាយ ភូន អាយុ៦០ឆ្នាំជាង
ដែលពីមុន​ម៉ាក់យាយរស់នៅផ្ទះស្បូវខ្ទមតូចមួយ​ដែលធ្លុះធ្លាយ​ ហេីយពុកស្ទេីរតែរលំ​ ដែលម៉ាក់យាយស្ថិតនៅក្នុងសភាពចាស់ជរា​ មិនមានកូនចៅពឹងពាក់ និងស្វាមី​ ស្លាប់ចោលអស់រយះពេល15ឆ្នាំ​ហេីយ​

សព្វថ្ងៃ​រស់ និងពឹងលេីព្រះតេជគុណ​ ថុងរី​ ដែលគង់នៅវត្តព្រៃម្លូ​ ដែលម៉ាក់យាយជួយការងារចង្ក្រាន​ និងលាងចាន ​នាងខ្ញុំ និងក្រុមគ្រួសា​រ បានចុះមក ខេត្តតាកែ​ ភូមិព្រៃម្លូ ឃុំក្រពុំឈួក ស្រុកកោះអណ្តែត ក្រោម​ការដឹកនាំរបស់ព្រះតេជគុណ​ ថុងរី​ រស់ ដោយធម៌

បានធ្វេីការសាងសង់ផ្ទះជូនម៉ាក់យាយដូចបំណង​ ដែលទាំងអស់នេះកេីតឡេីងមកដោយទឹកចិត្ត​ និងការជួយជាកំលាំងពីបងៗដែលជាកូនសិស្ស​ ព្រះតេជគុណ​ ថុងរី​ ផងដែរ៕ សូមជូនបុណ្យស្មេីៗគ្នា”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ​៖

សូមទស្សនាវីដេអូខាងក្រោមនេះ​៖

Related posts

Leave a Comment