ថ្ងៃបុណ្យរម្លឹកគុណម្តាយ តារាល្បីៗ នាំគ្នាបង្ហោះរូបអ្នកមានគុណ ព្រមទាំងសារដ៏មានន័យ

ភ្នំពេញ៖ នៅក្នុងថ្ងៃ​ទី ១០ ខែ ឧសភា នេះផ្ទាល់ គឺជាថ្ងៃបុណ្យ រម្លឹកគុណម្តាយ ដែលបុណ្យមួយនេះ ចង់បង្ហាញពីការរំលឹកដឹងគុណ ទៅកាន់អ្នកម្ដាយគ្រប់រូប។ ក្នុងនោះ យើងឃើញថា មានមនុស្សជាច្រើន បង្ហាញពីអារម្មណ៍ខ្លួនផ្ទាល់ ទៅកាន់អ្នកមានគុណ ដោយអ្នកខ្លះបង្ហោះរូបភាព អមជាមួយសារជូនពរ ទៅកាន់ម្ដាយ ដែលតែងតែផ្ដល់ការថ្នាក់ថ្នម ភាពកក់ក្ដៅ និង ការមើលថែតាំងពីក្មេង រហូតដល់បច្ចុប្បន្ន។

មនុស្សទូទៅពេលលឺ ពាក្យថា “ម៉ែ” ច្រើនតែផ្ដោតទៅលើ ពាក្យមួយសម្ដៅលើការផ្ដល់កំណើតឲ្យកូន តែពាក្យមួយម៉ាត់នេះ វាពិតជាមានអត្ថន័យធំធេង ហើយម៉ែមានក្ដីស្រលាញ់មួយ ដែលឥតលក្ខខណ្ឌអ្វីទាំងអស់ ម៉ែផ្ដល់អ្វីគ្រប់យ៉ាងដើម្បីកូន ដែលគ្រប់គ្នាមិនអាចផ្ដល់យើងបាន។ ដោយឡែក ក្នុងឱកាសថ្ងៃពិសេស ទិវាម្ដាយ ក្នុងថ្ងៃនេះផ្ទាល់ យើងក៏ឃើញមាន សិល្បករ សិល្បៈការិនី ជាច្រើនដួង បានបង្ហាញពីទឹកចិត្ត និង​ ជាកូនកតញ្ញូខ្លួនចំពោះអ្នកម្ដាយជាទីស្រលាញ់របស់ខ្លួន។

ទី១៖ កញ្ញា មាន សូនីតា គាត់ជាមនុស្សដែលមានស្នេហាស្មោះបំផុតសំរាប់ខ្ញុំ ម៉ាក់ជានារីអស្ចារ្យជាងគេ

តួយ៉ាង សិល្បករ សិល្បៈការិនីល្បីៗ ដែលបានបង្ហោះរូបភាព និង សារបញ្ចេញពីអារម្មណ៍ពិតផ្ទាល់ខ្លួនចំពោះម្ដាយ ក្នុងឱកាស ទិវាម្ដាយនេះ មានដូចជា៖

ទី២៖ អ្នកនាង ឱក សុគន្ធកញ្ញា អ្វីៗអាចរកទិញបាន តែកិត្តិយសរកទិញមិនបាននោះទេ.. ត្រូវធ្វើខ្លួនឲ្យមានកិត្តិយស ហើយយកកិត្តិយសទៅរកអ្វីៗគ្រប់យ៉ាង..! ” ពាក្យម៉ែ ” Happy Mother’s Day

ទី៣៖ លោក ណុប បាយ៉ារិទ្ធ ម៉ាក់របស់ខ្ញុំគាត់គឺជាគ្រូបង្រៀនភាសារបារាំងនៅផ្ទះកាលពីកំឡុងឆ្នាំ៨០+ ក្រោយមកគាត់បានក្លាយជាអ្នកនិពន្ធ ប្រលោមលោក និពន្ធរឿងភាពយន្ត និងជាតួរសម្តែង ម្តាយ កំឡុងឆ្នាំ ៨០+ ដល់ ៩០+ ហើយបន្តរនិពន្ធរឿងពីឆ្នាំរហូតដល់សព្វថ្ងៃ និងជាម្ចាស់សំអាងការ ណុប បាយ៉ារិទ្ធ។ មុននិងមានខ្ញុំគាត់បានបន់ស្រន់នៅថ្ងៃសែនព្រះខែ ខ្ញុំកើតមកប៉ាម៉ាក់ក៍សម្រេចដាក់ឈ្មោះថា សូឡី (soley) ភាសារបារាំងប្រែជាខ្មែរថា ព្រះអាទិត្យ កាលនោះគេតែងនាំគ្នាថាប៉ាម៉ាក់ខ្ញុំស៊ីឈ្នួលមើលកូនអោយរុស្សី ខ្ញុំជាកូនច្បងក្នុងគ្រួសារមានបងប្អូន៦នាក់ មានប្អូនស្រីតែម្នាក់គត់ ក្នុងចំណោមបងប្អូនទាំង៦សុទ្ធសឹងតែគេចមិនផុតពីសិល្បៈ ព្រោះឪពុកម្តាយ អ៊ុំពូមីង សុទ្ធសឹងតែជាអ្នកសិល្បៈ ។

ម៉ាក់ខ្ញុំបានប្រាប់ថា៖ ធ្វើអ្វីក៍ដោយ យើងទាបគេជាន់ យើងលូតគេក្តិច យើងខ្ពស់គេកាច់បំបាក់ យើងក្រគេមើលងាយ យើងមានគេច្រណែន ក្នុងកាលៈទេសៈណាក៍ដោយ ចាញ់ជាព្រះ ឈ្នះជាមារ នណាធ្វើអ្វីនិងបានផលនោះ កុំតបត សត្រូវរបស់កូនគង់តែបរាជ័យអោយកូនឃើញ ធ្វើល្អមនុស្សមើលមិនឃើញ ទេវតាឃើញ អំពើរល្អមិនស្រយុត។ ទើបខ្ញុំតែងតែអោយអ្នកធ្វើអាក្រក់ជាមួយខ្ញុំសប្បាយនិងទង្វើររបស់គេគ្រប់ៗគ្នា ព្រោះចុងក្រោយអ្នកបរាជ័យនិងវិនាស វាពិតជាមិនមែនខ្ញុំ។ ថ្ងៃទី១០ ខែ ឧសភា ២០២០ ទិវាបុណ្យម្តាយ ជូនពរអោយម៉ាក់ សុខភាពល្អ កំលាំងមាំមួន មានស្នាមញញឹមរហូត។

ទី៤៖ លោក រតនៈ ពិសិដ្ឋ Happy Mother’s Day គ្មានអ្វីធំធេងជាងក្តីស្រឡាញ់របស់កូនចំពោះម៉ាក់ទេ ជូនពរម៉ាក់អោយមានសុខភាពល្អអាយុយឺនយូរជាម្លប់ដ៍ត្រជាក់ដល់កូន​ចៅជារៀងរហូត

ទី៥៖ អ្នកនាង សុគន្ធ និសា គ្រប់គ្នាអាចបោះបង់កូន​ អាចប្រែប្រួល​ តែចំពោះម្តាយគឺមិនដែលបោះបង់កូនៗចោលឡេីយ​ ក្តីស្រឡាញ់មិនដែលប្រែប្រួលគឺម្តាយយេីង​ រីករាយទិវាបុណ្យម្តាយ Happy mother’s day

ទី៦៖ លោក សុវត្ថិ មុន្នីវណ្ណ រីករាយទិវាគុណម្ដាយ កូនជូនពរម៉ាក់ សុខភាពល្អ អាយុវែង និងមានសេចក្ដីសុខពេញមួយជីវិត #happymothersday

ទី៧៖ អូន ម៉ី អរគុណអ្នកមានគុណ ដែលបានបង្កេីតនិងថែទាំកូនស្រីម្នាក់នេះ ថ្ងៃនេះជាថ្ងៃបុណ្យម្ដាយ កូនសូមជូនពរអ្នកម្ដាយ អោយមានសុខភាពល្អ អាយុវែង កុំអោយកើតមានជំងឺអីទាំងមកលើកម៉ាក់ និងអោយក្រុមគ្រួសារយើងមានសុភមង្គល កូនស្រលាញ់ម៉ាក់

Related posts

Leave a Comment