អុញនោះ! តារាកំប្លែងកញ្ញាវ៉ាន់ នីឡា ស្ងាត់ៗបង្ហោះសារមួយរៀបរាប់៣ចំណុចសំខាន់ៗក្នុងការជ្រើសរើសគូជីវិត

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាកំប្លែងរូបស្រស់ វ៉ាន់ នីឡា កំពុងតែមានប្រជាប្រិយភាពកាន់តែខ្លាំងឡើងនៅក្នុងវិស័យសិល្បៈ នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនោះទេ រីឯទេពកោសល្យរបស់នាងវិញក៏មិនធម្មតាដែរ។ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់កញ្ញា នីឡា បានបង្ហោះថា៖

«ការសម្រេចចិត្តជ្រើសរើសគូជីវិតកុំចង់បានអ្នកមានជាង ៖ គេមានមិនប្រាកដថាឪពុកម្ដាយគេនោះ លើកទ្រព្យទាំងអស់ឱ្យយើងឡើយ ផ្ទុយទៅវិញគេអាចនឹងមើលងាយយើងផងក៏មិនដឹងកុំចង់បានអ្នកស្អាតឬសង្ហា ៖ ព្រោះបើគេស្អាត គេសង្ហា គេអាចនឹងមានជម្រើសច្រើន ខឹងឈ្លោះយើងពេលណា គេរកថ្មីមិនខាន ព្រោះគេអាចរកអ្នកថ្មីបានកុំចង់បានអ្នកឆ្លាតពេក ៖

បើគេឆ្លាតពេក ឆ្លាតជាងយើង គេនឹងមើលមិនឃើញពីតម្លៃយើងទេ គេនឹងត្រួតត្រាលើយើង លែងស្ដាប់យើងហើយជ្រើសយកអ្នកណាដែលល្មមៗ សក្តិសមនឹងយើង ឃើញយើងល្អក្នុងភ្នែកគេទុកយើងជាដៃគូជីវិតរបស់គេ គោរពឱ្យតម្លៃយើង និងម៉ាក់ប៉ាយើង ដូចក្រុមគ្រួសាររបស់គេ កុំជ្រើសយក ព្រោះតែឃើញទ្រព្យសម្បត្តិគេ

កុំរំពឹងទៅនឹងភាពមានបានរបស់គ្រួសារគេជឿទៅណា គ្មានទ្រព្យសម្បត្តិណា មានតម្លៃជាង សុភមង្គលក្នុងគ្រួសារយើងទេ ហើយក៏គ្មានអ្វីដែលឋិតថេរ ដូចការខិតខំប្រឹង និងរកបានដោយខ្លួនឯងឡើយ»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment