ចោរមួយក្រុម ស៊យធំចូលលួចចំផ្ទះអ្នកផ្ទុកជំងឺកូវីដ-១៩ ស្រាប់តែត្រូវចាប់ខ្លួន យកទៅធ្វើតេស្ដគ្រប់គ្នានៅប៉ុស្ដិ៍ប៉ូលិស (មានវីដេអូ)

ឥណ្ឌូនេសុី៖ ថ្មីៗកន្លងទៅនេះ ចោរវ័យក្មេងមួយក្រុម ដែលមានគ្នីគ្នាចំនួន៥នាក់ បានធ្វើសកម្មភាពចូលលួចក្នុងផ្ទះមួយកន្លែងនៅទីក្រុង ម៉ាកាសា ខណៈពេលម្ចាស់ផ្ទះមិននៅ។ ទន្ទឹមនឹងនេះដែរ ពួកគេទាំង៥នាក់ មិនបានដឹងឡើយថា ផ្ទះដែលចូលលួចនោះ គឺម្ចាស់ផ្ទះមានផ្ទុកជំងឺកូវីដ-១៩ និងកំពុងដាក់ឲ្យនៅដាច់ដោយឡែកកន្លែងផ្សេង។

យ៉ាងណាមិញ ក្រោយពីធ្វើសកម្មភាពលួចយកប្រាក់បានចំនួន២០លានរូពី (ប្រមាណ១,៣៤០ដុល្លារអាមេរិក) និងគ្រឿងអលង្ការមាសចំនួន១៥ក្រាមរួចមក ពួកគេទាំង៥នាក់ ត្រូវបានប៉ូលិសស្រាវជ្រាវតាមចាប់ខ្លួនបានក្នុងរយៈពេល២៤ម៉ោង។ ហើយប៉ូលិសបានរៀបចំការធ្វើតេស្តរកជំងឺកូវីដ-១៩នៅប៉ុស្ដិ៍ប៉ូលិសផ្ទាល់ផងដែរ សម្រាប់ពួកគេ។

ជុំវិញករណីខាងលើនេះ ប៉ូលិស បានឃុំខ្លួនពួកគេទាំង៥នាក់ ក្នុងបន្ទប់ឃុំឃាំងមួយដែលដាច់ដោយឡែក ដើម្បីបង្ការការឆ្លងរាលដាលនៃមេរោគទៅកាន់អ្នកដទៃ។ ចំណែកឯលទ្ធផលតេស្ដ ខាងប៉ូលិសមិនទាន់បានរាយការណ៍ឡើយ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

Related posts

Leave a Comment