ហ្វេសប៊ុក ៖ មហាជនជាច្រើនជាពិសេសអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៏ និង ភ្ញាក់ផ្អើលជាខ្លាំងដោយយោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា Mana Heang បានធ្វើការចែករំលែកនូវបទពិសោធន៍ដែលគាត់ទើបតែជួបប្រទះមួយ ចាត់ទុកថាជាការដាស់តឿនដល់ស្ត្រីដែលទើបនឹងកូនង៉ែតរួច ដោយរៀបរាប់យ៉ាងចាក់ដោតថា ៖ «សួស្តីម៉ាក៉ៗនៅក្នុងគ្រុបនេះ ខ្ញុំចង់ចែករំលែកបទពិសោធន៍ខ្លះៗ ជូនម៉ាក់ៗក្នុងគ្រុបជាពិសេសម៉ាក់ៗ ដែលសរសៃខ្ចី ក៏ដូចជាម៉ាក់ៗដែលអត់មានចាស់ៗនៅជាមួយ ។
ចង់ប្រាប់ថាពេលញុំាអីអោយប្រយ័ត្ន កុំអោយដូចខ្ញុំ ។ ដោយសារតែត្រីនេះម៉ាក់ៗ អើយទាស់ចង់ងប់ 2 យប់ 3 ថ្ងៃម៉ាក់ៗរាគផង ក្អួតផងអង្គុយមិនកើត ឈរមិនកើត ងងឹតមុខឈឹង គ្មានកម្លាំងក្នុងខ្លួនសូម្បីតែបន្តិច ។
ហើយបើនិយាយពីក្អួតវិញ ឡើងបែបប្រម៉ាត់ ក្អួតឡើងចង់ចេញ ពោះវៀនពោះតាំងមកអស់ហើយ ។បើរាគវិញអត់បាច់ប្រឹងទេម៉ាក់ៗអើយមកឯង អត់កំប្លែងទេណាម៉ាក់ៗយាយមែន ។ ប្ដីទិញថ្នាំអោយញុំាក៏ក្អួតមកវិញដែរ ប្ដីប្រាប់ថា «ពេទ្យថាមិនមែនទាស់ទេ គឺពុលចំណី» ។
ខ្ញុំក៏និយាយទៅប្ដីវិញថា បើខ្ញុំពុលមែនហេតុអីក៏បងឯង និងកូនអត់អី បើញុំាត្រីហ្នឹងដូចគ្នា ហើយមិនបានញុំាអីផ្សេងផង ។ពេទ្យគ្មានឡើយពាក្យថាទាស់(បញ្ជាក់ខ្ញុំមានកូនពីរនាក់ ម្នាក់អាយុ 1ខួប 3ខែ ហើយម្នាក់ទៀត ទើបតែអាយុ 2 ខែទេ) ។ គេថាអោយញុំាស្រាត្រាំក្រពះកាំប្រម៉ា ។
ខ្ញុំញុំាថ្ងៃដំបូងក៏ក្អួតមកវិញដែរ ញុំាមិនកើត ក្នុងខ្លួនវេទនាចង់ងប់ហើយម៉ាក់ៗអើយ ។ចុងក្រោយខ្ញុំជា ដោយសារយកត្រី ដែលទាស់នឹងទៅកំឡោចអោយខ្លោចទៅជាធ្យូង ហើយបុកអោយម៉ត់ បើមានស្រាលាយជាមួយស្រាផឹក បើអត់ស្រាលាយជាមួយទឹកក៏បាន ។
ប្ដីខ្ញុំមិនធ្វើអោយខ្ញុំញុំាទេ ថាទៅញុំាអោយកើតមហារីកអី ប៉ុន្តែម៉ាក់ យាយ និង ប៉ាខ្ញុំប្រាប់ថា បើយើងទាស់អីត្រូវយករបស់ហ្នឹងទៅបន្សាប ។ខ្ញុំត្រូវតែសាក គាត់ប្រាប់ថាញុំាហើយ បើយើងទាស់មែនប្រហែលកន្លះម៉ោងបែកញើសមកស្រាក់ៗហើយ ប៉ុន្តែខ្ញុំញុំាបានប្រហែលជិតមួយម៉ោងទៅហើយ តែអត់មានឃើញបែកញើសសោះ តែបែជាចង់ក្អួតទៅវិញ ។ ក្នុងចិត្តគិតថាមិនដឹងយ៉ាងមិចយ៉ាងម៉ាទេ ។
ខ្ញុំក៏ស្រងំគេងបានប្រហែលជា 2 ម៉ោងក្រោយ ខ្ញុំមានអារម្មណ៍ថារាងធូរបន្តិច ប៉ុន្តែនៅឈឺពោះតិចៗតែឈប់ក្អួត ហើយខ្ញុំអាចងើបអង្គុយបាន ។អង្គុយមិនបានយូរទេ ព្រោះនៅមិនទាន់មានកម្លាំង ។
ម៉ាក់ៗណាដឹងថាញុំាអី ធ្វើអោយមានកម្លាំងជួយប្រាប់ផង ។ ខ្ញុំស្ទើតែមិនបានឃើញមុខកូនៗខ្ញុំទៀតហើយ ម៉ាក់ៗអើយនេះជាបទពិសោធន៍សម្រាប់ជីវិតខ្ញុំ » ។ អរគុណដែលបានចែករំលែក៕ ប្រភព៖ mana heang