រកបុរសស្មោះស្នេហ៍ឯណាដូច! ប្រពន្ធស្លាប់ចោលយូរហើយ តែនាយហុងដា នៅតែនឹកយករូបមកដាក់ ធ្វើប្រូហ្វាល់ដដែល

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត បានជ្រាបហើយថា នាយហុងដា ដែលជាតារាកំប្លែង តែងតែបង្ហាញពីភាពនឹកនា ដល់ភរិយាជាទីស្រលាញ់ជានិច្ច ទោះជារូបនាង បានលាចាកលោក ចោលរូបលោក ដោយបន្សល់ទុកកូនស្រីមួយរូប មានមុខមាត់គួរឲ្យក្នាញ់ណាស់។

លើសពីនេះ ទោះជាប្រពន្ធបានឃ្លាត ចាកឆ្ងាយមែនពិតតែ នាយហុងដា បានបំពេញតួនាទីជាលោកប៉ាដ៏ល្អ ចេះមើលថែ និងផ្ដល់ក្ដីស្រលាញ់ ឲ្យកូនស្រីបានយ៉ាងកក់ក្ដៅ ហើយខំប្រឹងរកលុយដើម្បីចិញ្ចឹមកូនស្រីខ្លាំងណាស់។

ជាមួយគ្នានេះដែរ បើគិតទៅ ភរិយាជាទីស្រលាញ់របស់ នាយហុងដា បានស្លាប់យូរឆ្នាំណាស់មកហើយ តែកាលពីប៉ុន្មានម៉ោងមុននេះ លោកនៅតែបង្ហាញពីភាពនឹកនា ដោយយករូបភាពរវាងលោកនិងរូបនាង កាលនៅរស់ មកដាក់ជាប្រូហ្វាល់ លើបណ្ដាញសង្គមជាថ្មី។

បន្ទាប់ពីឃើញបែបនេះភ្លាម ធ្វើឲ្យហ្វេនៗអាណិតអាសូរដល់ នាយហុងដា គ្រប់គ្នា និងសរសើរពីទឺកចិត្ត និងក្ដីស្រលាញ់ដ៏ស្មោះស ដែលតារាកំប្លែងរូបនេះ មានទៅលើភរិយា៕

Related posts

Leave a Comment