ធ្លាប់តែឃើញសប្បាយ ពេញហ្វេសប៊ុក!​ ពេលនេះ Love Riya ជួបទុក្ខ ព្រោះម្តាយឈឺជាទម្ងន់

ភ្នំពេញ៖​ តារាហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង Love Riya បច្ចុប្បន្ន នាងទទួលបានការចាប់អារម្មណ៍ច្រើន ពីមហាជន ជាពិសេស មួយរយៈចុងក្រោយនេះ នាងក៏បានបង្ហាញមុខនៅក្នុងសង្គមសិល្បៈ ដូចជា ថតសម្អាងការ និង​ឡើងច្រៀងតាមឆាកតន្ត្រីនានាផងដែរ។

បើទោះបីពេលនេះ នាងមានឈ្មោះជាស្ត្រីមេម៉ាយ តែជីវិតរស់នៅរបស់ Love Riya វិញ ពិតជាមិនធម្មតា ដោយនាង កាន់តែជោគជ័យជាមួយមុខជំនួញលក់តាមអនឡាញ ហើយនាងក៏កាន់តែមានជីវភាពធូរធាជាងមុន រហូតដល់មានផ្ទះធំស្កឹមស្កៃ មានឡានរាប់គ្រឿងទៀតផង។

លើសពីនេះទៅទៀត នាងតែងតែ បង្ហោះរូបភាពសប្បាយ ឡូយឆាយ ពីសកម្មភាពរស់នៅប្រចាំថ្ងៃ ឲ្យអ្នកគាំទ្របានឃើញជានិច្ច តែប៉ុន្មានម៉ោងមុននេះ ស្រាប់តែនាងបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញថាពេលនេះម្ដាយរបស់នាង កំពុងធ្លាក់ខ្លួនឈឺ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ តែនាងក៏មិនបានបញ្ជាក់ប្រាប់ថា ម្ដាយរបស់នាង ឈឺជំងឺអ្វីនៅឡើយនោះទេ៕

Related posts

Leave a Comment