កូនស្រីអ្នកណា? ក្មេងស្រីតូចរូបនេះ ស្អាតតាំងពីក្មេង ផ្ទុះការចាប់អារម្មណ៍ មើលយូរៗមុខដូច Baifern បេះបិទ

ថៃ៖ ថ្មីៗនេះដែរ មានការភ្ញាក់ផ្អើល និងផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ជាមួយ​ក្មេងស្រីតូចមួយរូប ដែលមានមុខមាត់ស្រស់ស្អាត ឃ្យូតគួរឲ្យក្នាញ់ ទាក់បានបេះដូងពី ប្រិយមិត្តក្នុងបណ្ដាញសង្គម យ៉ាងច្រើននាក់ ស៊ែរចែករំលែកតគ្នា។

ក្នុងនោះដែរ បើមើលតាមរយៈរូបថតជាច្រើនសន្លឹក ដែលបានបង្ហោះក្នុងគណនីអ៊ីនស្ដារក្រាម ដែលមានឈ្មោះថា «Onewnoarstory» គេឃើញថា ក្មេងស្រីតូចម្នាក់នោះ ពិតជាពូកែ រកនឹកស្ទាយ៍ថតរូបបានប្លែកៗ និងមានកាយវិការក្រមិចក្រមើមខ្លាំងណាស់ ស៊ីជាមួយសម្លៀកបំពាក់ បែបទាន់សម័យគ្រប់ម៉ូត ចេះលេងស្ទីល មិនចាញ់មនុស្សធំប៉ុន្មានទេ។

អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត អ្វីដែលធ្វើឲ្យប្រិយមិត្តក្នុងបណ្ដាញសង្គម ចាប់អារម្មណ៍ខ្លាំងនោះគឹ ក្មេងស្រីតូចរូបនេះ មានទម្រង់មុខទាក់ទាញ អមដោយផ្ទៃមុខ​ សម៉ត់រលោង ច្រមុះស្រួច ភ្នែកធំៗមូលក្រឡង់ មើលកាន់តែយូរៗទៅ​រឹតតែដូច តារាសម្ដែងស្រីដ៏ល្បី នាង Baifern Pimchanok បេះបិទ។

បន្ថែមពីនេះ តាមរយៈគណនីបណ្ដាញសង្គមអ៊ីនស្ដារក្រាមខាងលើ ក៏បានបង្ហោះរូបភាពក្មេងស្រីតូចរូបនេះ ដាក់ប្រៀបជាមួយរូបថត Baifern កាលពីក្មេង​ ពិតជាស្រដៀងគ្នា មើលកាន់តែយូរ កាន់តែស្អាត ជាហេតុធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ និងចែករំលែកតគ្នាយ៉ាងច្រើន៕

Related posts

Leave a Comment