លង់ហើយ ពេលឃើញស្នាមញញឹម របស់ សុខ ស្រីនាង

ភ្នំពេញ៖ បើគិតចាប់តាំងពីចូលប្រឡូកក្នុងវិស័យសិល្បៈ មកទល់នឹងពេលនេះ តារាចម្រៀង​ សុខ ស្រីនាង បានចូលច្រៀងអស់រយៈពេល ជាង ១០ឆ្នាំមកហើយ ដោយអ្នកណាៗ ក៏តែងតែងសរសើរអំពីទេពកោសល្យរបស់នាង ជាច្រើន ពិសេសនោះគឺ រូបសម្រស់របស់នាងផ្ទាល់តែម្ដង។

ជាមួយគ្នានេះ នាពេលកន្លងមក តារាស្រីរូបនេះ ត្រូវបានមហាជនជាច្រើន តែងតែនិយាយមិនដាច់ពីមាត់នោះទេ ថា នាងជាតារាមួយរូប ដែលមានអត្តចរិតសុភាពរម្យទម និងជាពិសេស ជាតារាចម្រៀងស្រីមួយរូប មានសម្រស់ស្រស់ស្អាត តាំងពីក្បាលដល់ចុងជើង ដោយគ្មានកន្លែងណាមើលទៅទោះភ្នែកសោះឡើយ មិនថា រូបរាងស្លីម កម្ពស់ក៏បាន មុខមាត់ ពណ៌សម្បុរ ក៏សខ្ចី ពោលគឺស្អាតមកទាំងព្រមតែម្ដង។

ក្នុងនោះផងដែរ ថ្មីនេះ នាងក៏ទើបតែបាន បង្ហោះរូបភាពមួយចំនួន នៅលើគណនីបណ្ដាញសង្គមនានារបស់នាង ដោយបានបង្ហាញជាមួយនឹងស្នាមញញឹម តាមរយៈរូបថតប៉ុន្មានសន្លឹក ដែលរូបភាពទាំងនោះ នាងបានបញ្ចេញស្នាមញញឹមរបស់នាងយ៉ាងស្រទន់ តិចៗ រួមជាមួយការផាត់មុខស្រាលៗបែបធម្មជាតិ អមនឹងកែវភ្នែកដ៏មុតថ្លារបស់នាង ពេលបានឃើញហើយពិតជាស្អាត គួរឲ្យស្រលាញ់ និងមានមន្តស្នេហ៍ខ្លាំង ថែមទៀតផង៕

Related posts

Leave a Comment