ច្បាស់ហើយ! រាល់ការជួបជុំធំៗ និង សូម្បីតែពិធីមង្គលការក៏ក្រសួងសុំឱ្យពន្យារពេលបន្តទៀត ដើម្បីទប់ស្កាត់រលកទី ២

យោងតាមសន្និសីទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពជំងឺកូវីដ ១៩ (COVID-19) នៅក្នុងប្រទេសកម្ពុជា របស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ នេះ ជំនួសឱ្យឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ត្រង់ចំណុចមួយថា ការជួបជុំលក្ខណៈធំៗ ឬ ពិធីមង្គលការ ជាដើម នៅមិនទាន់អាចជម្រុញឱ្យមានដំណើរការធម្មតាវិញបានទេ ព្រោះកម្ពុជាពេលនេះកំពុង

ស្ថិតក្នុងភាពផុយស្រួយនៃហានីភ័យឆ្លងកូវីដ ១៩ នៅឡើយ ។លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក៏បានឱ្យដឹងដែរថា «ក្រសួងបានអំពាវនាវម្តងហើយម្តងទៀតថា ប្រសិនបើអាចពន្យារពេល ឬ ផ្អាកពិធីផ្សេងៗគឺជារឿងល្អបំផុត ព្រោះទោះបីជាកម្ពុជាអាចគ្រប់គ្រងស្ថានការណ៍បានល្អ គ្មានអ្នកឆ្លងទៀត ឬគ្មានអ្នកស្លាប់នៅពេលនេះ ប៉ុន្តែវីរុសកូវីដ ១៩ មិនទៅណាទេ»

Related posts

Leave a Comment