យក់ ថិតរដ្ឋា ជិតបានឃើញមុខកូនស្រី ស្របពេល ស្វាមី ថាទទួលលាភពីរព្រមគ្នានៅចុងឆ្នាំ!

ពេលនេះដែរតារាចម្រៀង យក់ ថិតរដ្ឋា ពរពោះកូនទីបីប្រមាណជាប្រាំខែហើយដែលនេះជាលើកដំបូង ដែលតារាចម្រៀងរូបនេះបានបង្ហាញរូបភាពពរពោះ ដល់អ្នកគាំទ្រដែលធ្វើឱ្យហ្វេនៗសាទរគ្រប់គ្នា ។

បើតាមគម្រោង យក់ ថិតរដ្ឋា និងត្រូវសម្រាលកូនទីបីនៅចុងខែសីហាខាងមុខនេះ ។ ពេលនេះដែរ សុខភាពនាងនិងទារកក្នុងផ្ទៃក៏ល្អជាធម្មតា ។ អ្វីដែលកត់សម្គាល់សម្រាប់កូនទីបីនេះ យក់ ថិតរដ្ឋា កាន់តែរំភើបនិងទន្ទឹងចង់ឃើញមុខកូនឆាប់ៗព្រោះជាកូនស្រីសមតាមបំណងដែលនាងនិងស្វាមីចង់ បាន។ ពោះកាន់តែខ្ទាតធំ យក់ ថិតរដ្ឋា បានបង្ហាញរូបភាពជាលើកដំបូងដល់ហ្វេនៗរួមជាមួយនឹងសារដែល មានអត្ថន័យ ថា « អាទិត្យក៏នៅផ្ទះ ចន្ទក៏នៅតែផ្ទះ នៅផ្ទះច្រើនពេក ធំតែពោះចឹងខ្ញុំ ហាសហា បាន មួយទៀតដូចចិត្តហើយប្តីអើយ យើងបិទវគ្គត្រឹមហ្នឹងណាប្តី»

ការលើកឡើងរបស់តារាចម្រៀងប្រចាំ ផលិតកម្មថោនរូបនេះបានធ្វើឱ្យអ្នកគាំទ្រសាទរ និងជូនពរឱ្យនាង និងកូនក្នុងផ្ទៃមានសុខភាពល្អផងដែរ ។

ស្របពេល យក់ ថិតរដ្ឋា ជាភរិយាជិតសម្រាលកូន ងាកមកលោក ឃុំ ប៊ុណ្ណាដែត ជាស្វាមី បានអះ អាង ថាសម្រាប់ចុងឆ្នាំនេះលោកទទួលបានលាភធំៗពីរព្រមគ្នា ។ ទោះជាយ៉ាងនេះក្តី ឃុំ ប៊ុណ្ណាដែត មិនបានបញ្ជាក់ ថាជាលាភអ្វីឡើយ ។ តែមានការបង្ហើបថាពេលនេះលោក ឃុំ ប៊ុណ្ណាដែត និងភរិយាកំពុងសាងសង់ផ្ទះ វីឡាដ៏ស្រស់ស្អាតនៅបុរីជីបម៉ុងលែន ដើម្បីស្វាមគមន៍កូនស្រីដែល នឹងរួចរាល់នៅក្នុងពេលឆាប់ៗនេះហើយជា លាភដែលលោកនិយាយនោះ ។

បើគិតមកដល់ពេលនេះ យក់ ថិតរដ្ឋា និងស្វាមី រៀបការប្រមាណជា ១៣ ឆ្នាំហើយ តែជីវិតគូរបស់ពួកគេនៅតែផ្អែមល្ហែម និងរឹងមាំពោរពេញទៅដោយសុភមង្គល ៕

Related posts

Leave a Comment