នាយឧត្តមសេនីយ៍ នេត សាវឿន ហាមនគរបាលដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ (មានវិដេអូ)

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ មានកិច្ចប្រជុំផ្សព្វផ្សាយវិធានការពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក នៅអគ្គស្នងការដ្ឋាននគបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

ក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ក៏មានការចូលរួមពី អគ្គស្នងការរង ប្រធាន អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្នងការ ស្នងការរងទទួលផែនចរាចរណ៍ និងសណ្តាប់ធ្នាប់រាជធានី-ខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត ។

ថ្លែងនៅក្នុងនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហាមមន្ត្រីនគរបាលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជាមិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ ………។ ល ។

Related posts

Leave a Comment