ដូរឡានថ្មី ដូចដូរខោអាវហើយ! នៅក្មេងទេ តែ សុវត្ថិ មុនីនាគ ដូរឡានថ្មី សុទ្ធតែទំនើបៗ

ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាចម្រៀងវ័យក្មេង សុវត្ថិ មុនីនាគ ដែលជាកូនប្រុសទី ២ របស់កំពូលតារាចម្រៀង លោកព្រាប សុវត្ថិ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជនជាច្រើន ចំពោះសមត្ថភាពនៅក្នុងវិស័យសិល្បៈចម្រៀង ព្រមទាំងមុខមាត់ដ៏ស្រស់សង្ហា គួរជាទីពេញចិត្តរបស់ហ្វេនៗគ្រប់គ្នា ផងដែរ។

ដោយឡែក មិនត្រឹមតែមានភាពជោគជ័យ តាំងពីនៅក្មេងវ័យនោះទេ បើនិយាយពីជីវិតឯកជន របស់តារាចម្រៀងរូបនេះ ឃើញថា កាន់តែមានភាពឡូយឆាយ ជាមួយនឹងការរស់នៅប្រកបដោយភាពស្រណុកសុខស្រួល មានរបស់របរប្រើប្រាស់សុទ្ធតែទំនើបៗ ដែលទាំងនេះ អាចនិយាយបានថា គឺជាផ្នែកមួយនៃជីវិតដ៏មានសុភមង្គលរបស់លោក ថែមទៀតផង។

លើសពីនេះទៅទៀត អ្វីដែលធ្វើឲ្យហ្វេនកាន់តែចាប់អារម្មណ៍បំផុតនោះគឺ ថ្មីៗនេះ លោក បានបង្ហោះរូបភាពមួយសន្លឹក បង្ហាញឲ្យឃើញពី ឡានស៊េរីទំនើប ពណ៌ស.ដ៏ថ្មីស្រឡាង របស់ខ្លួន ដែលមើលទៅពិតជាមានភាពទាន់សម័យ និងលេចធ្លោ នៅក្នុងជីវិតដ៏គាប់ប្រសើរមួយនេះ ដែលធ្វើឲ្យហ្វេនៗកាន់តែលួចច្រណែន ផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment