នៅចាំគាត់ទេ? ពីមុនជាភរិយាម្ចាស់ផលិតកម្ម LD ហ៎!! បានបង្ហាញភាពផ្អែមល្ហែមស្អិតល្មួត ជាមួយ អេដវីន ក្នុងថ្ងៃពិសេស

(ភ្នំពេញ)៖ ប្រិយមិត្តបានដឹងរួចមកហើយដែរថាតារាសម្ដែងលោក អេដវីន ព្រោះថាពេលនេះលោករកបានម្ចាស់បេះដូងថ្មី គឺស្រីស្រស់សាឡាត់ ស្រីឡាង មកស្អំរបួសបេះដូងជំនួសទៅហើយ។ប្រភពពីអ្នកសិល្បៈ ដែលមានឈ្មោះពិតថា យឹត មាសឧស្សាហ៍ ត្រូវបានគូស្នេហ៍ដែលជាអតីតប្រពន្ធថៅកែ LD គឺអ្នកនាងដែលមានឈ្មោះ នៅលើបណ្ដាញសង្គមថា «Panhchaka June» បានជូនពរផង បង្ហាញក្ដីស្រឡាញ់ ចំពោះថ្ងៃខួបកំណើតរបស់អេដវីន កាលពីពេលថ្មីៗនេះ ធ្វើឲ្យតារាសិល្បៈរួមអាជីព និងមហាជនជាច្រើន បានសម្ដែងការចាប់អារម្មណ៍ ចំពោះចំណង

ស្នេហារបស់ពួកគេ ដែលផ្អែមជាងទឹកឃ្មុំខែចែត្រទៅទៀត។ តារាប្រុសរូបសង្ហា អេដវីន បានធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកមេម៉ាយកូន២ ដែលត្រូវបានគេស្គាល់ថា ជាអតីតប្រពន្ធថៅកែ LD ហើយបានទាក់ទងគ្នា ក្រោយតារាសម្ដែង អេដវីដ បានថតភាពយន្ដឲ្យផលិតកម្ម LD ។ ចំណងស្នេហានេះមិនបានលាក់លៀមទេ គឺបានបើកជាចំហ ហើយអ្នកទាំង២ បានបង្ហាញការប្រឹងប្រែងសន្សំលុយរៀងៗខ្លួន ដើម្បីត្រៀមរៀបការនៅពេលខាងមុខ។ ចំណែកស្វាមីចាស់របស់អ្នកនាង Panhchaka June លោក លៀក លីដា មិនបានតាមព្យាបាទពួកគេឡើយ អ្នកនាង

Panhchaka June បានថ្លែងសារជូនពរគូស្នេហ៍របស់ខ្លួនថា «រីករាយថ្ងៃខួបកំណើតបងសម្លាញ់ ជូនពរឲ្យបងជោគជ័យគ្រប់ពេល អូនស្រឡាញ់បង» ។ ដោយឡែក លោក អេដវីន បានតបទៅសង្សារវិញថា «អរគុណម្ចាស់ជីវិត ស្រឡាញ់អូនខ្លាំងណាស់» ។ ព្រោះថាពេលនេះលោករកបានម្ចាស់បេះដូងថ្មី គឺស្រីស្រស់សាឡាត់ ស្រីឡាង មកស្អំរបួសបេះដូងជំនួសទៅហើយ។ប្រភពពីអ្នកសិល្បៈដូចគ្នា បានទម្លាយឲ្យដឹងថា តារាសម្ដែង អេដវីន

និងគូស្នេហ៍ គឺអ្នកនាង Panhchaka June នឹងដៃគូគ្នាចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះហើយ ព្រោះថាពេលនេះ ពួកគេចុះសម្រុងគ្នាណាស់ គឺចិត្ត១ថ្លើម១ ហើយការសន្សំលុយ ក៏បានគួរសម ល្មមនឹងពួកគេរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ដែរ៕ ប្រភព៖ ហ្វេសបុក

Related posts

Leave a Comment