ភ្នំពេញ៖ តារាសម្តែងដែលមានរាងស្រឡូន វណ្ណីកា ដែលតែងតែវត្តមាន នៅតាមស្ពត វីដេអូចម្រៀងជាច្រើន តាមបណ្តាផលិតកម្មនានា មិនចេះដាច់ ដោយសារតែ រូបសម្រស់ដ៏ស្រស់ស្អាត និងគួបផ្សំនឹងសមត្ថភាពក្នុងការសម្តែង មិនថាតួកាច តួស្លូត តួស៊ិចស៊ី គឺវណ្ណីកា អាចធ្វើបានទាំងអស់ ។
ដោយឡែក កាលពីថ្មីៗនេះ វណ្ណីកា ក៏បានទៅដើរលេងស្រូបយកខ្យល់អាកាសបរិសុទ្ធ តាមរមណីយដ្ឋាន ស្ថិតក្នុងជាយខេត្ត ក្រោយសម្រាកពីការងារសិល្បៈ និងរបររកស៊ី លក់ម្ហូបអាហាររបស់នាង ។