ចំថ្ងៃ ខួប​អាពាហ៍ពិពាហ៍ លោក កែវ វាសនា និងភរិយា នាំគ្នាទៅកន្លែងមួយនេះ ព្រមទាំងភ្ជាប់សារ ម្នាក់មួយ យ៉ាងផ្អែមល្ហែម និងចាក់ដោតថា…

កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២០ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ តារាចម្រៀង កែវ វាសនា និងភរិយា បានរៀបចំពិធីសូត្រមន្ត ឡើងវីឡាដ៏ធំស្កឹមស្កៃ មានតម្លៃក្បែរជិត១លាន ដុល្លារ របស់ខ្លួនហើយ តែមិនបានរៀបចំធំដុំទេ។

ក្នុងនោះ ភរិយា លោក កែវ វាសនា បានបភ្ជាប់សារខ្លីមួយបញ្ជាក់បន្ថែមថា៖ “សូត្រមន្តឡើងផ្ទះថ្មី ជាមួយប៉ាម៉ាក់ និងយាយឡើងមកពីខេត្ត អត់បានជួបញាតិមិត្តទេ ចាំចប់កូវីតសិន”។

ចំណែកកាលពីប៉ុន្មានថ្ងៃមុននេះ លោក កែវ វាសនា ក៏ធ្លាប់បានបញ្ជាក់ប្រាប់ផងដែរថា “ផ្ទះហើយ តែបែរជា មិនបានឡើង ដោយសារលោកបងCOVID19 (ស្តុកម៉ង) ចាំគាត់ទៅវិញ ចាំដាក់ម៉ាអស់ដៃម្តង”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ តារាចម្រៀង កែវ វាសនា បាននាំ ភរិយា ទៅស្រស់ស្រូប អាហារមួយកន្លែង ព្រមទាំងបានភ្ជាប់សារដ៏ផ្អែមល្ហែមមួយថា “ថ្ងៃនេះ ជាថ្ងៃខួបរយៈពេល៤ឆ្នាំ ដែលយើងបានរៀបការ មានឈ្មោះជាប្តីប្រពន្ធ អរគុណអូនគ្រប់យ៉ាង ដែលចូលមកជីវិតបង ហើយបង្កើតកូនស្អាតៗ អោយបងពីរនាក់ អោយទៀត ជីវិតខ្ញុំសំណាងណាស់ ដែលយកប្រពន្ធត្រូវ Love u oun Lim Sokuntheary”។

មិនយូរប៉ុន្មានភរិយារបស់លោក ក៏បានបង្ហោះសារដ៏រំជួលចិត្តមួយផងដែរ ដែលមានអ្នកខ្លះ អាចមិនដែលបានដឹង ដោយប្រាប់ថា “រយៈពេលស្គាល់គ្នា13ឆ្នាំ បែកគ្នារាប់មិនអស់ ទំរាំបានការជាមួយគ្នា រយៈពេលរៀបការជាមួយគ្នា4ឆ្នាំ បានកូន2 ប្រុសមួយ ស្រីមួយ តែពេលនេះជីវិតយើងជោគជ័យហើយ ក្នុងគ្រួរសារតូចមួយនេះ។

អរគុណប្តីសំរាប់ផ្តល់ភាពស្មោះត្រង់ និងស្រលាញ់ប្រពន្ធកូន ដែលតែងគិតប្រពន្ធម្នាក់នេះជាធំរហូតកន្លងមក អូនឆ្នាស់ កាច ក៏បងមិនប្រកាន់ច្រើននឹងអូនដែរ ជាពិសេសអូនចង់បានអ្វី ចង់ចាយលុយបែបម៉េច ក៏បងមិនដែរសួរនាំដែរ បងមិនចង់ដឹង អ្វីទាំងអស់សំខាន់អោយតែប្រពន្ធម្នាក់នេះសប្បាយចិត្

ព្រោះយើងមុនបានគ្នា ជូរចត់ មានអ្នកបំបែកអូនពីបងច្រើនណាស់ តែទីបំផុត យើងចាប់ដែគ្នា សាងគ្រួរសារមួយយ៉ាងកក់ក្តៅ ហើយពោរពេញ ដោយសុភមង្គល មិនខ្វះមុខ មិនខ្វះក្រោយ សង្ឃឹមការស្រលាញ់មួយនេះ នៅបែបហ្នឹងដល់យើងចាស់ស្លាប់ ស្រលាញ់ប្តី និងកូនៗណាស់ Keo Veasna Real៕

Related posts

Leave a Comment