តារាចម្រៀងស្រី ៣ ដួង មហាជនដាក់រហស្សនាម «តារាយេយេ» សម័យថ្មី

តាមធម្មតាក្នុងនាមជាតារាចម្រៀងមិនមែនទាមទារឲ្យមានត្រឹមតែសំឡេងពីរោះប៉ុណ្ណោះទេ ប៉ុន្តែក៏តម្រូវឲ្យមានភាពច្នៃប្រឌិតក្នុងការលេងស្ទីលតុបតែងខ្លួនឲ្យបានលេចធ្លោខ្លាំងផងដែរ ។ ជាក់ស្តែងតារាចម្រៀងស្រី ៣ ដួង មិនត្រឹមតែមានទឹកដមសំឡេងពីរោះនោះទេ ប៉ុន្តែពួកគេក៏ប៉ិនប្រសប់ក្នុងការតុបតែងខ្លួនបែបយេយេ ហើយតែងតែរកគំនិតគិតយ៉ាងណាឲ្យអ្នកទស្សនាបានប្លែកភ្នែកជាមួយនឹងស្ទីលលេងខ្លួនរបស់ពួកគេផងដែរ ។ ចង់ដឹងថាមានតារាចម្រៀងស្រីរូបណាខ្លះ? តោះមកតាមដាន់ជាមួយប្រជាប្រិយ ដូចខាងក្រោម ៖

១- តារាចម្រៀង ​ទេព បូព្រឹក្ស

ទេព បូព្រឹក្ស ក្នុងនាមជាតារាចម្រៀងបែបយុវវ័យសម័យថ្មី តាមធម្មតានាងចូលចិត្តតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់ខ្លីៗបែបប្លែកៗ ពោរពេញទៅដោយភាពច្នៃប្រឌិត និង លេចធ្លោជានិច្ចជាមួយនឹងស្ទីលម៉ូដសក់ ស្ទើរតែគ្រប់ពណ៌ទៅហើយ ដែលពិតជាសមនឹងរហ័សនាមគេហៅថាជាតារាយេៗសម័យថ្មីពិតៗ ។

២- តារាចម្រៀង ផាន វីរ៉ាទី ហៅ រ៉ាប៊ី

ក្រឡេកមកមើល កញ្ញា រ៉ាប៊ី វិញក៏មិនខុសពី ទេព បូព្រឹក្ស ប៉ុន្មានដែរ នាងតែងតែបង្ហាញខ្លួនក្នុងម៉ូដសម្លៀកបំពាក់បែបសិចស៊ី ស៊ីវិល័យចំរុះពណ៌ឆើតឆាយ មើលទៅស្អាតទាក់ទាញម៉្យាង គួរជាទីចាប់អារម្មណ៍សមជាតារាចម្រៀងយុវវ័យយេយេណាស់ ។

៣- តារាចម្រៀង យូរី

ចំណែកឯ យូរី ឯណេះវិញក៏និយមតុបតែងមុខបែបក្រាស់ៗ ខ្យូតៗគួរឲ្យស្រឡាញ់មិនចាញ់តារាចម្រៀងស្រី ២ ដួងខាងលើដូចគ្នា ។ តារាចម្រៀងរូបនេះ តែងលេងស្ទីលតែងខ្លួនបែបកាលីបៗ យេយេ ឆើតឆាយ ជាមួយនឹងសក់ពណ៌ហាយឡាយមិនចេះសាំ ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាគ្រាន់តែឃើញភ្លាមក៏អាចចំណាំបានថាជាស្ទីលរបស់យូរី ។

Related posts

Leave a Comment