ស្អាតៗ និង មានន័យណាស់ រូបថតតារាៗបង្ហាញក្នុងថ្ងៃ «បុណ្យម្តាយ»

កាលពីថ្ងៃទី ១០ ខែឧសភាកន្លងទៅនេះ គឺជាថ្ងៃ «បុណ្យម្តាយ» ដោយឱកាសនេះមានការចូលរួមរំលឹកគុណទៅដល់អ្នកម្តាយគ្រប់រូបនៅក្នុងពិភពលោក ហើយនៅក្នុងនោះមានសិល្បករ សិល្បការិនីជាច្រើន ក៏បានចូលរួមអបអរក្នុងបុណ្យនេះដូចគ្នាដែរ ។

ជាការពិតណាស់ ទោះបីគុណម្តាយមិនត្រឹមមានតែមួយថ្ងៃ ក្នុងថ្ងៃ «បុណ្យម្តាយ» ប៉ុណ្ណោះទេ គឺមានជារៀងរាល់ថ្ងៃសម្រាប់កូនៗគ្រប់គ្នា ហើយយ៉ាងណាមិញសិល្បករ សិល្បការិនី ទាំងនោះបានចែករំលែកនូវក្តីស្រឡាញ់ និង ការដឹងគុណរបស់ខ្លួនទៅដល់អ្នកម្តាយជាទីស្រឡាញ់ ព្រមទាំងភ្ជាប់នូវរូបភាពដ៏ស្រស់ស្អាតៗជាច្រើន ដែលខ្លះមានរូបតាំងពីកុមារភាពជាដើម ។ តើតារាណាខ្លះដែលចូលរួម «បុណ្យម្តាយ»​? តោះ! ទៅទស្សនារូបភាពខាងក្រោមនេះ ៖

១-បងប្អូនតារាចម្រៀង លោក ណុប បាយ៉ារិទ្ធ និង លោក នីកូ បានបង្ហោះរូបភាពកាលពីកុមារជាមួយនឹងអ្នកម្តាយ

២-អ្នកនាង ឱក សុគន្ធកញ្ញា ជាមួយនឹងអ្នកម្តាយគឺអ្នកស្រី អ៊ី​ សុគន្ធ​ កាលពីនៅក្មេង

៣-មាស សុខសោភា ក៏មិនភ្លេចថ្ងៃនេះដូចគ្នាដែរ នាងបានបង្ហោះរូបភាព និង ពាក្យពេចន៍ជាច្រើនពីអ្នកម្តាយ

៤-កូនប្រុសរបស់លោក ព្រាប សុវត្ថិ ក៏បានបង្ហោះរូបភាពរបស់ខ្លួន និង អ្នកម្តាយដ៏គួរឲ្យស្រឡាញ់នៅលើគណនី Instagram រៀងៗខ្លួនផងដែរ

៥-ជាការពិតមកដល់ពេលនេះអ្នកម្តាយរបស់កញ្ញា សុខ ពិសី បានបាត់បង់ជីវិតអស់រយៈពេលច្រើនឆ្នាំណាស់មកហើយ ដូច្នេះបុគ្គលដែលតែងតែនៅមើលថែរក្សាកញ្ញានោះគឺជាម្តាយមីងរបស់នាង ដូច្នេះថ្ងៃដ៏ពិសេសកញ្ញាក៏មិនភ្លេចគុណម្តាយមីងជាទីស្រឡាញ់ដូចគ្នា

៦-ចំណែកឯរាជិនីក្រមាវិញ តែងតែបង្ហាញនូវសកម្មភាពជាច្រើនរបស់ខ្លួន និង អ្នកម្តាយជាច្រើនលើកច្រើនសារ ហើយម្តាយកូនមួយគូមានភាពស្និទ្ធស្នាលខ្លាំងដូចជាមិត្តភក្តិអ៊ីចឹង ។ ជារៀងរាល់ឆ្នាំ មាន សូនីតា តែងតែមានកាដូជូនអ្នកម្តាយជានិច្ច

៧-កូនស្រីរបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី គឺកញ្ញា វី ដាណែត ឯនេះវិញ ក៏បានរៀបចំកម្មវិធីពន្ញាក់អារម្មណ៍អ្នកម្តាយដូចគ្នាដែរ ជាមួយនឹងក្រុមគ្រួសារ

៨-ទោះចាកចេញមកនៅទីក្រុងភ្នំពេញឆ្ងាយពីម្តាយយ៉ាងណាក្តី ម្ចាស់បទ «ភ្លេចខ្លួន» កញ្ញា ចិត្ត កញ្ចនា ក៏មិនភ្លេចផ្ញើរក្តីនឹករលឹក និង នឹកគុណដល់អ្នកម្តាយដូចគ្នាដែរ

៩-តារាចម្រៀងពហុជំនាញ ចំរើន សុភ័ក្រ្ត ក៏បានបង្ហោះរូបភាពជាមួយនឹងអ្នកម្តាយ និង ពាក្យជូនពរជាច្រើនផងដែរ

១០-តារាចម្រៀងវ័យក្មេង សមាជិក SWSB លោក ម៉ម ពេជ្ររិទ្ធ ដែលជាប្អូនបង្កើតរបស់លោក ដួង វីរៈសិទ្ធ ក៏បានបង្ហោះរូបភាពដ៏ផ្អែមល្ហែមជាមួយអ្នកម្តាយ

១១-ឆ្នាំនេះក៏មិនខុសប្លែកពីឆ្នាំមុនៗនោះដែរ ឌួង ហ្សូរីម៉ា ក៏បានចូលរួមរំលឹកគុណអ្នកម្តាយដូចគ្នានៅក្នុងឆ្នាំនេះ

Related posts

Leave a Comment