លើកទី១! អៀ ម៉េងលិ និងគូស្នេហ៍សំណព្វចិត្ត ច្រៀង Cover បទ «លឺសំឡេងបេះដូងទេ» ឆ្លើយឆ្លងគ្នាបង្កប់មនោសញ្ចេតនាជ្រាលជ្រៅ! (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងស្រីមុខស្រស់សម្រស់បានកញ្ញា អៀ ម៉េងលិ ជាទូទៅត្រូវបានអ្នកគាំទ្រស្គាល់ថា គឺជាតារាស្រីមួយដួង ដែលក្រៅពីមានភាពជោគជ័យលើវិថីសិល្បៈហើយ នាងក៏មានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការប្រកបអាជីវកម្មផ្ទាល់ខ្លួនផងដែរ។

ជាពិសេសនោះបើនិយាយពីរឿងជីវិតស្នេហារបស់តារាស្រីរូបនេះវិញ ក៏កាន់តែមានជោគជ័យខ្លាំងទៅទៀត ព្រោះជារឿយៗអ្នកគាំទ្រតែងតែឃើញនាង និងគូស្នហ៍សំណព្វចិត្តគឺលោក សកល បានបង្ហាញនូវរូបភាពស្វីតៗជាមួយគ្នានៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន ធ្វើឱ្យនៅ Single លួចច្រណែននឹងគូស្នេហ៍អ្នកទាំងពីរមិនតិចនោះទេ។

ហើយកាលពីម្សិលមិញនេះ គូស្នេហ៍អ្នកទាំងពីរក៏បានធ្វើឱ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើននាក់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញវីដេអូ Cover បទចម្រៀងមនោសញ្ចេតនាមួយបទមានចំណងជើងថា «លឺសំឡេងបេះដូងទេ» ដែលជាសំនៀងដើមរបស់តារាចម្រៀងអ្នកនាង យក់ ថិតរដ្ឋា។

ដោយគ្រាន់តែបទនេះបានបង្ហោះនៅលើហ្វេសប៊ុកក៏មានអ្នកគាំទ្រជាច្រើនបាននាំគ្នាចុច Like, Comment និង Share ព្រោងព្រាត ហើយថែមទាំងសសើរថាពីរោះទៀតផង ជាមួយនឹងការដាក់អារម្មណ៍មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅពីសំណាក់គូស្នេហ៍របស់តារាសម្តែងស្រីកញ្ញា អៀ ម៉េងលិ និងគូស្នេហ៍។ ហើយនេះក៏ជាលើកទី១ដែរ ដែលគេឃើញអ្នកទាំងពីរបកស្រាយ

ចម្រៀងរួមគ្នាបែបនេះ ជាមួយនឹងការកែសម្រួលបទភ្លេងថ្មីដោយលោក Thy Thanath ផងដែរ៕

តោះចង់ដឹងថា បទចម្រៀង Cover «លឺសំឡេងបេះដូងទេ» របស់អ្នកទាំងពីរពីរោះរណ្តំចិត្តប៉ុនណានោះ សូមអញ្ញើញរីករាយទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖

Related posts

Leave a Comment