អាហ្វ្រិក៖ ប្រិយមិត្តប្រហែលជាស្គាល់ច្បាស់ហើយ ក្រុមរាំអាហ្រ្វិកលើកមឈូស ដែលកំពុងផ្ទុះការចាប់អារម្មណ៍ក្នុងបណ្ដាញសង្គមដែលទទួលបានប្រជាប្រិយភាព និងប្លែកធ្វើអោយមហាជនជាច្រើនផ្ទុះសំណើច។ យ៉ាងណាមិញស្របពេលកំពុងតែពិភពលោកផ្ទុះវីរុសកូរូណា
យ៉ាងខ្លាំងស្រាប់តែ លោកប៊េនចាមីន អាយដូ ជាមេក្រុម បានថ្លែងអំណរគុណទៅដល់ក្រុមគ្រូពេទ្យទាំងអស់នៅលើពិភពលោក ដែលបានខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺកូវីដ-១៩។ ហើយជាចុងក្រោយ លោកបាន
និយាយពាក្យមួយឃ្លាដើម្បីផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋថា «នៅផ្ទះដោយសុវត្ថិភាព ឬមករាំជាមួយពួកយើង»៕
តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៖