មរណភាពPor កន្លងទៅ៤ឆ្នាំហើយ ប៉ុន្តែភរិយា នៅតែអាឡោះអាល័យ ធ្វើរឿងកំសត់មួយ រម្លឹកថ្ងៃAnniversary

ថៃ៖ បើទោះបីជាពេលវេលា កន្លងហួសទៅជាច្រើនឆ្នាំ តែសម្រាប់ តារាស្រី Bo Vanda ដែលជាភរិយា របស់តារាសម្ដែងប្រុស Por នៅតែចងចាំក្នុងចិត្ត ជានិច្ច ពីថ្ងៃខួបអាពាហ៍ពិពាហ៍ រវាងនាង និងស្វាមី។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងខួបអាពាហ៍ពិពាហ៍ របស់អ្នកទាំងពីរ កាលពីម្សិលមិញនេះ នាង បានបង្ហោះរូបថតគូ ជាមួយនឹងស្វាមី ដែលជារូបភាពដ៏ផ្អែមល្ហែម ព្រមទាំងបង្ហាញសារ ដើម្បីរម្លឹក ពីថ្ងៃដ៏ពិសេសអស្ចារ្យមួយនេះទៀតផង។

ជាមួយគ្នានេះដែរ នាងក៏បានបន្ថែមថា នៅក្នុងឆ្នាំនេះផ្ទាល់ នាងក៏ទទួលបានកាដូពី កូនស្រីដ៏គួរឲ្យស្រលាញ់ ដែលជារូបគំនូរឪពុកម្ដាយ កាន់ដៃគ្នាដោយភាពរីករាយ ដែលកាដូមួយនេះ កូនស្រីរបស់នាង មានបំណង ឱ្យនាងជា កាដូក្នុងថ្ងៃខួបអាពាហ៍ពិពាហ៍នេះផ្ទាល់ តែម្ដង។

យ៉ាងណាមិញ នៅក្នុងហេតុការណ៍មួយនេះ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើន បានបង្ហាញពីអារម្មណ៍រំភើប លាយឡំនិងភាពក្ដុកក្ដួល ចំពោះនាង បើទោះបីជាគ្មាន ស្វាមីនៅក្បែរ តែនាងនៅតែបង្ហាញក្ដីស្រលាញ់ និងភាពស្មោះស្ម័គ្រចំពោះស្វាមីរបស់ខ្លួន ជានិច្ច ៕

Related posts

Leave a Comment