ព្រោះឋានៈឪពុកកូនប្រុសធំពេក ឌុច លីដា នៅមិនទាន់ហ៊ានបង្ហាញទេ

មកដល់ពេលនេះតារាសម្តែងរូបស្រស់ ឌុច លីដា សម្រាលកូនបានប្រមាណជាបួនខែហើយ ហើយបើទោះបីជានាងមិនលាក់លៀមពីការមានកូនដោយមិនទាន់រៀបការក្តី តែតារាសម្តែងរូបនេះនៅតែមិនទាន់ក្លាហានហ៊ានបង្ហាញឪពុកកូនប្រុសរបស់ខ្លួនជាសាធារណៈដដែល ។

កន្លងមកធ្លាប់មានការសង្ស័យថា ឌុច លីដា មានទំនាក់ទំនងស្នេហាជាមួយតារាសម្តែងរូបសង្ហា ណាខុន ប៉ុន្តែយ៉ាងណាថ្មីៗនេះអ្នកសិល្បៈដែលស្និទ្ធជាមួយ ឌុច លីដា បានឱ្យដឹងថា ឪពុករបស់កូនប្រុស ឌុច លីដា គឺមានតួនាទី និង ឋានៈធំនៅក្នុងសង្គម ហេតុនេះទើបនាងមិនចង់បង្ហាញជាសាធារណៈ ។ និយាយទៅពេលនេះ ឌុច លីដា ក្លាយទៅជាជំទាវហើយ ព្រោះម្ចាស់ស្នេហ៍របស់នាងមានឋានៈជាឧត្តមសេនីយ៍ត្រី ប៉ុន្តែយ៉ាងណាប្រភពនោះមិនបានបញ្ជាក់ថា ឌុច លីដា និង ដៃគូរបស់នាងបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ឬបែបណាឡើយ ។

អ្វីដែលកត់សម្គាល់ក្រៅពីបំពេញតួនាទីជាភរិយាដ៏ល្អមើលថែទាំងកូន ឌុច លីដា កំពុងរស់នៅយ៉ាងមានក្តីសុខក្នុងជីវភាពហ៊ឺហា សូម្បីតែរថយន្តដែលនាងជិះក៏ប្រើស្លាកលេខជាឈ្មោះផ្ទាល់ខ្លួនផងដែរ ។ ពេលនេះដែរ ឌុច លីដា មិនទាន់មានបំណងចង់ចូលសម្តែងដូចមុននោះទេ ដោយនាងចង់នៅមើលថែទាំកូនសិន ហើយចំពោះស្វាមីរបស់នាងក៏មិនចង់ឱ្យនាងហត់នឿយសន្សំលុយកាក់ល្អិតក្រោមកម្តៅថ្ងៃបែបនេះដែរ ។ សព្វថ្ងៃ ឌុច លីដា កំពុងមានវត្តមាននៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសរឿង «កូនប្រសារអ្នកមាន» ហើយជាមួយគ្នានេះមានការសរសើរថា ទោះមានកូនតែសម្រស់ ឌុច លីដា មិនប្រែប្រួលទេ គ្រាន់តែឡើងគីឡូបែកសាច់ជាងមុនបន្តិចប៉ុណ្ណោះ ៕

Related posts

Leave a Comment