វិចិត្រករអើយកុំបាច់គូរអី! ហួសចិត្ត ពេលឃើញគំនូររូបកំពូលតារាចម្រៀង ព្រាប សុវត្ថិ មួយផ្ទាំងនេះ

ថ្មីៗនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានចាប់អារម្មណ៍លើគំនូរមួយផ្ទាំង ដោយមនុស្សក្នុងរូបគំនូរនោះត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាកំពូលតារាចម្រៀងប្រុសដែលមិនចេះរីងស្ងួតនូវការគាំទ្រ ព្រាប សុវត្ថិ ។

តាមរយៈគំនូររូបលោក ព្រាប សុវត្ថិ មួយផ្ទាំងនោះ ឃើញថាមានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើបានចូលរួមចែករំលែងបន្តគ្នា និង ក្នុងនោះក៏មានការបញ្ចេញមតិខុសៗគ្នាថែមទៀត ។ សម្រាប់ការបញ្ចេញមតិទាំងនោះគេគត់សម្គាល់ឃើញមាន ដូចជា «ចំណាំត្រង់ប្រជ្រុយ» «រូបឡើងខប់ហ្មង» «ដូចណាស់បង» ជាដើម ប៉ុន្តែយ៉ាងណាក៏មានការបញ្ចេញមតិមួយចំនួនបែបបញ្ចើចបញ្ចើចម្អែរចម្អន់លេងផងដែរ ក៏ព្រោះតែគំនូររូបលោក ព្រាប សុវត្ថិ នេះមើលទៅដូចជាប្លែកខុសពីរូបភាពពិតចំណុចខ្លះ ។

ស្របគ្នានេះដែរ មានអ្នកគាំទ្រមួយចំនួនធំក៏បានបង្ហាញពីអារម្មណ៍ហួសចិត្តចំពោះស្នាដៃគំនូរនេះ រហូតដល់មានការលើកឡើងថា «វិចិត្រករអើយកុំបាច់គូរអី» ទៀតផង ៕

Related posts

Leave a Comment