គ្រាន់តែ Weir យករូបថតដើរលេងចាស់ៗជាមួយ Bella មកផុស អ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍ព្រាត

ថ្មីៗនេះ តារាសម្ដែងជួរមុខ Weir Sukollawat បានយករូបថតចាស់ៗ ដែលលោក និង មិត្តស្រីសំណព្វចិត្តគឺនាង Bella Ranee ដើរកម្សាន្តរួមគ្នា មកបង្ហោះសាជាមួយថ្មីនៅលើបណ្ដាញទំនាក់ទំនងអ៊ីនស្រ្តាក្រាម ព្រមជាមួយពាក្យពេចន៍ បង្ហាញពីការនឹករឭកដល់ដំណើរកម្សាន្តធ្លាប់តែសប្បាយរីករាយ និង រ៉ូមែនទិកជាមួយគ្នាយ៉ាងខ្លាំង ។

ទន្ទឹមនឹងការបង្ហោះរបស់ Weir ងាកទៅមើលលើគណនី IG ផ្លូវការរបស់តារាសម្ដែងស្រីដ៏ល្បីល្បាញ Bella ក៏បានបង្ហោះរូបថតចាស់ៗជាច្រើនសន្លឹក ក្នុងគ្រាដើរលេងជួបជុំគ្នាកាលពីពេលកន្លងទៅជាមួយមិត្តប្រុសសំណព្វចិត្តដូចគ្នា ។

ការចៃដន្យបង្ហោះរូបដើរលេងចាស់ៗដូចណាត់គ្នារបស់គូស្នេហ៍ដ៏ផ្អែមល្ហែមខាងលើ កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍មិនស្ទើរនោះទេ ព្រោះពេលកន្លងមក អ្នកទាំងពីរតែងចំណាយពេលដើរលេង បង្កើនចំណងស្នេហ៍ជាមួយគ្នាញឹកញាប់ណាស់ តែដោយសារស្ថានភាពកូវីដ ១៩ រាលដាល ទើបធ្វើឱ្យដំណើរកម្សាន្តរបស់ពួកគេត្រូវផ្អាកសិន ៕

Related posts

Leave a Comment