ចូលរួមត្រេកអរផង! ម្តាយ Love Riya បានធូរស្បើយនិងប្រសើរហើយដោយសារតែបាន…

ភ្នំពេញ៖​ មហាជនពិតជាស្គាល់ តារាហ្វេសប៊ុកល្បីឈ្មោះ អ្នកនាង Love Riya បច្ចុប្បន្ន នាងទទួលបានការចាប់អា រម្មណ៍ច្រើន ពីមហាជន ជាពិសេស មួយរយៈចុងក្រោយនេះ នាងក៏បានបង្ហាញមុខនៅក្នុងសង្គមសិល្បៈ ដូចជា ថតសម្អាងការ និង​ឡើងច្រៀងតាមឆាកតន្ត្រីនានាផងដែរ។

បើទោះបីពេលនេះ នាងមានឈ្មោះជាស្ត្រីមេម៉ាយ តែជីវិតរស់នៅរបស់ Love Riya វិញ ពិតជាមិនធម្មតា ដោយនាង កាន់តែជោគជ័យជាមួយមុខជំនួញលក់តាមអនឡាញ ហើយនាងក៏កាន់តែមានជីវភាពធូរធាជាងមុន រហូតដល់មានផ្ទះធំស្កឹមស្កៃ មានឡានរាប់គ្រឿងទៀតផង។

លើសពីនេះទៅទៀត នាងតែងតែ បង្ហោះរូបភាពសប្បាយ ឡូយឆាយ ពីសកម្ម ភាពរស់នៅប្រចាំថ្ងៃ ឲ្យអ្នកគាំទ្របានឃើញជានិច្ច តែប៉ុន្មានម៉ោងមុននេះ ស្រាប់តែនាងបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហា ញថាពេលនេះម្ដាយរបស់នាង កំពុងធ្លាក់ខ្លួនឈឺ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលជំងឺ តែនាងក៏មិនបានបញ្ជាក់ប្រាប់ថា ម្ដាយរបស់នាង ឈឺជំងឺអ្វីនៅឡើយនោះទេ៕

ប៉ុន្តែយ៉ាងណាមិញនៅមុននេះបន្តិចបើយោងតាមហ្វេសប៊ុករបស់អ្នកនាង Love R iya បានបង្ហោះសារថា ម៉ែបានគ្រាន់បើហើយខ្លះហើយ, នាងខ្ញុំ Love Riya សូម​អរគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​មន្ទីរពេទ្យ​ព្យាបាល​Oriendaដែលបានជួយព្យាបាល​ម្ដាយនាងខ្ញុំនឹងមេីលថែយ៉ាង​យកចិត្តទុកដាក់​គាត់បានយ៉ាងល្អឥឡូវនេះ​គាត់បានធូ រ ស្បេី យច្រេីនហេីយ​ ក៍សូមអរគុណអ៊ុំពូមីងនឹងបងប្អូនទាំងអស់គ្នាចំពោះកម្លាំងចិត្តនឹងពាក្យជូនពរដល់ម្តាយនាងខ្ញុំស្រលាញ់fanទាំងអស់។

Related posts

Leave a Comment