ជាតិជាមនុស្សស្រី ដែលធ្លាប់បែកបាក់គ្រួសារ ហេីយមានកូនទៀត ទំរាំបានជួបមនុស្សដែលស្រលាញ់យេីងស្មោះ មិនមែនជាការងាយស្រួលទេ តែពេលនេះខ្ញុំបានជួបហេីយ អរគុណបងដែលចូលមកក្នុងជីវិតអូន…

ស្នេហាជាតម្រូវការដ៏ចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នា មិនថាមនុស្សប្រុស ឬក៏មនុស្សស្រីនោះទេ តែងតែ​ប្រាថ្នា​ចង់​មាន​គូ​ជីវិត​ ជីវិត​ជាប្តី​ប្រពន្ធ​ រស់នៅជាមួយគ្នា​ដល់ចាស់​ស្លា​ ប់​ និងទទួលបាននូវ​សុភមង្គល​យ៉ាង​ពិតប្រាកដ​ ប៉ុន្តែ​ពាក្យថាស្រលាញ់​ពិតជាងាយស្រួល តែការថែរក្សាសេចក្តីស្នេហាវិញ គឺជារឿងដ៏លំបាកខ្លាំងណាស់។​

ក្នុង​នោះ​ដែរ​ គ្មាន​នរណាម្នាក់​គិត​អំពី​ការលែងលះ​ឡើយ​ នៅពេល​ដែល​ពួកគេ​កំពុង​ស្រលាញ់​ និង​រៀបការ​រស់នៅ​ជាមួយគ្នា​ ក៏ប៉ុន្តែ​ ជីវិត​គូស្នេហ៍​ ឬ​ប្តីប្រពន្ធ​មិនមែន​សុទ្ធតែ​ជោគជ័យ​គ្រប់គ្នា​នោះទេ​ ហើយ​ក៏​មាន​គូស្វាមី​ភរិយា​​មិនតិចទេ​ ដែល​ឈាន​ដល់​ការបែកបាក់ ​លែងលះ​គ្នា​ បន្ទាប់ពី​បាន​សាង​គ្រួសារ​ជាមួយ​គ្នា​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នោះ។

យ៉ាងណា​មិញ​ បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុករបស់​បងស្រី​ម្នាក់​មាន​មុខ​របរ​ជា​អ្នក​លក់​ផលិតផល​អនឡាញ​ដែលមាន​ឈ្មោះ​ “សូហ្វីយ៉ា​ សាឡន”​ បាន​រៀប​រាប់​ពី​ជីវិត​បែកបាក់​គ្រួសារ​​បន្ទាប់​ពី​បានរៀប​ការ​រួច​ រហូត​បានជួប​ដៃគូ​ជីវិត​ថ្មី​ ដែលមាន​ខ្លឹម​សារ​ទាំង​ស្រុងនៅខាងក្រោមនេះ​ដូច​តទៅ​៖

«ជាតិជាមនុស្សស្រី ដែលធ្លាប់បែកបាក់គ្រួសារ ហេីយមានកូនទៀត ទំរាំបានជួបមនុស្សដែលស្រលាញ់យេីងស្មោះ និងអោយតំលៃយេីងពិត ជាពិសេសម៉ាក់ ប៉ា គេព្រមទទួលយកយេីងមកធ្វេីជាកូនប្រសារ មិនមែនជាការងាយស្រួលទេ។ តែពេលនេះខ្ញុំបានជួបហេីយ អរគុណបងដែលចូលជីវិតអូន អរគុណបងដែលអោយស្មាអូនផ្អែក អរគុណបងដែលផ្ដល់ស្នាមញញឹមអោយអូន អរគុណបងដែលព្រមកាន់ដៃអូន»។

Related posts

Leave a Comment