លេចមុខជាថ្មី កែវ ពេជ្រពិសី ទ្រលុកទ្រលន់ប្លែកជាងមុនណាស់

តារាសម្តែង កែវ ពេជ្រពិសី ចាប់ផ្តើមលេចមុខជាថ្មីនៅក្នុងការងារសិល្បៈក្រោយពីនាងផ្អាករាប់ឆ្នាំ ។ ថ្មីៗនេះ តារាសម្តែងរូបនេះបានបង្ហាញមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីមួយរបស់ស្ថានីយទូរទស្សន៍បាយ័ន ។ មានការលាន់មាត់ពីសំណាក់អ្នកគាំទ្រថាមានវ័យជ្រេបន្តិចមែនតែ កែវ ពេជ្រពិសី នៅតែស្អាតគ្រាន់តែមានរូបរាងបែកសាច់ ទ្រលុកទ្រលន់ ជាងមុន ។

គេចាំថាក្រោយពីអ្នកម្តាយស្លាប់កាលពីមួយរយៈមុន កែវ ពេជ្រពិសី ដែលបានដកខ្លួនចេញពីការងារ សិល្បៈជាច្រើនឆ្នាំនោះបានប្រកាសថានិងវិលចូលសិល្បៈវិញ ។ តែយ៉ាងណារយៈពេលជាច្រើនខែមកហើយ កែវ ពេជ្រពិសី នៅមិនទាន់មានសកម្មភាពអ្វីថ្មីៗនៅក្នុងសិល្បៈឡើយ ។ បើទោះបីកន្លងមកនាងធ្លាប់ជាតារាដែលមានឈ្មោះបោះសំឡេងក៏ដោយ ។

ថ្មីៗនេះ កែវ ពេជ្រពិសី ទើបលេចមុខនៅក្នុងកម្មវិធីប្រគំតន្រ្តីនៅស្ថានីយទូរទស្សន៍បាយ័នជាមួយនឹង ការតុបតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បែបបុរាណយ៉ាងស្រស់ស្អាត ។ ជាមួយនឹងការសរសើរពី សម្រស់របស់ កែវ ពេជ្រពិសី ក៏មានការលើកឡើងថានាងគួរតែសម្រកគីឡូបន្តិចព្រោះមើលទៅ ទ្រលុកទ្រលន់ណាស់ ។

នៅតែមានការទន្ទឹងចង់ឃើញការសម្តែងរបស់ កែវ ពេជ្រពិសី ជាថ្មីពីសំណាក់អ្នកគាំទ្រ ។ តែយ៉ាងណាកន្លងមក កែវ ពេជ្រពិសី ធ្លាប់បញ្ជាក់ថានាងមិនទទួលការសម្តែងជា តួរង ឬ តួម្តាយឡើយ ៕

Related posts

Leave a Comment