អត់យល់អារម្មណ៍គេសោះ! កូន១ហើយ ឆាយ វីរៈយុទ្ធ នៅស្វីតនឹងភរិយាបែបនេះ

ភ្នំពេញ៖ កន្លងទៅបានប៉ុន្មានថ្ងៃនេះ កញ្ញាសុខ​ ពិសី ដែលជាតារាស្រីមានទឹកដមសម្លេងផ្អែម ជាមួយរូបស្រស់សោភានោះ បានចែករំលែក រូបភាព ដែលគួរឲ្យចាប់អារម្មណ៍មួយ នៅក្នុងគណនី Instagramផ្ទាល់របស់នាង។

នៅក្នុងនោះដែលរូបភាពដែលនៅពេលសម្រាកពី ការងារថតសម្លេង ជាមួយខាងក្រៅឆាក បានធ្វើឲ្យហ្វេនៗ របស់កញ្ញាមានការចាប់អារម្មណ៍ជាខ្លាំង ជាមួយសម្រស់ដ៏គួរឲ្យទាក់ទាញ បានធ្វើឲ្យទាក់ចិត្តហ្វេនៗបុរស គ្រប់ៗគ្នា។

អ្វីដែលកាន់តែពិសេសទៀតនោះ បើក្រឡេកមើលខាងក្រោយ ប្រិយមិត្តអ្នកអាន ប្រាកដជាស្គាល់ តារាចម្រៀងសម្លេងក្រអួន ស្រែកបាន លោក ឆាយ វីរៈយុទ្ធ ជាមួយនិងភរិយារបស់លោក។

យ៉ាងណាមិញ រូបមួយសន្លឹកបានជារូបភាពដែលគួរឲ្យសំណើចមួយ ដែលម្ចាស់បទ ”នឹកតែមិនអាចជួប” ជាមួយទឹកមុខ លួចច្រណែនតិចៗ ឡើងឃ្យូត ដែលឃើញ លោក ឆាយ វីរៈយុទ្ធ ដេកកើយភ្លៅភរិយារបស់លោកឡើងផ្អែមល្អែមនៅពីក្រោយ៕

សូមទស្សនារូបខាងក្រោម៖

Related posts

Leave a Comment