ឆេះដុំនឹងអ្នកណា ដល់ថ្នាក់ ណុប បាយ៉ារិទ្ធ បង្ហោះសារចាកដោតខ្លាំងបែបនេះ?

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រក្រោយពីឃើញតារាចម្រៀង ណុប បាយ៉ារិទ្ធ បង្ហោះសារចាក់ដោតមួយ ដោយការលើកឡើងរបស់ ណុប បាយ៉ារិទ្ធ ក៏ទទួលបានការយល់ស្របពីសំណាក់មិត្តភក្តិសិល្បៈមួយចំនួនផងដែរ ។

ចូលប្រឡូកក្នុងសិល្បៈជាច្រើនឆ្នាំគេកម្រឃើញតារាចម្រៀង ណុប បាយ៉ារិទ្ធ បង្ហាញការខឹងសម្បា ឬ បង្ហោះសារធ្ងន់ៗណាស់ ប៉ុន្តែយ៉ាងណាទំនងជាមានអ្នកណាម្នាក់ធ្វើឱ្យលោកទ្រាំលែងបានហើយ ទើបតារាចម្រៀងសាច់សខ្ចីរូបនេះបង្ហោះសារខឹងខ្លាំងបែបនេះ ។លោក ណុប បាយ៉ារិទ្ធ បានសរសេរសារថា «កុំយកសម្តីរបស់មនុស្សថោកទាបមកដាក់ក្នុងខួរក្បាលយើង ។ ដ្បិតខួរក្បាលយើងមិនមែនជាធុងសំរាមនោះទេ ។ពេលសំរាមគ្មានធុងដាក់ វានឹងរលួយស្អុយជះក្លិនអសោចពីទីណាគេនឹងដឹងប្រភពសំរាមនៅទីនោះ» ។

ជាមួយគ្នានេះមានការលើកឡើងកុំឱ្យលោក ណុប បាយ៉ារិទ្ធ ខ្វល់ពីរឿងមិនបានការទាំងនេះ ហើយក្នុងនោះតារាចម្រៀងរូបនេះបានតបថា បើលោកមិនរឹងមាំមិនមែនលោកអាចតស៊ូឈរបានរហូតដល់សព្វថ្ងៃនេះទេ ៕

Related posts

Leave a Comment