ធ្មេចបើកៗ ចំណងស្នេហ៍ យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ១៥ ឆ្នាំបាត់ សល់បានកូន ៣ នាក់ (វីដេអូ)

យក់ ឋិតរដ្ឋា គឺជាតារាចម្រៀងស្រីដ៏លេចធ្លោម្នាក់ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយតារាចម្រៀងសំនៀងស្អករូបនេះត្រូវបានមហាជនគ្រប់ស្រទាប់វ័យពោលពាក្យសរសើរមិនដាច់ពីមាត់នូវសមត្ថភាពសំឡេង និង សុភមង្គលក្នុងគ្រួសារ ។

រំឭកដល់ជីវិតស្នេហារបស់តារាចម្រៀង យក់ ឋិតរដ្ឋា បន្តិច ដោយតារាចម្រៀងស្រីរូបនេះបានស្គាល់គ្នាដំបូងជាមួយលោក ឃុំ ប៉ុណ្ណាដែត ពេលច្រៀងក្នុងក្រុម EV Band ឆ្នាំ ១៩៩៩ អ្នកទាំងពីរបានរាប់អានគ្នាក្នុងនាមជាមិត្តរួមអាជីព ។ ក្រោយពីរាប់អាន និង បានឈ្វេងយល់ចិត្តគ្នាច្បាស់លាស់ អ្នកទាំងពីរបានដឹកដៃគ្នាចូលរោងការនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០០៥ ដែលគិតរហូតមកដល់ឆ្នាំ ២០២០ នេះ ចំណងស្នេហ៍អ្នកចម្រៀងមានឈ្មោះល្បីរូបនេះ មានរយៈពេល ១៥ ឆ្នាំមកហើយ ។

ឆ្លងកាត់ជីវិតគូលើចំណងអាពាហ៍ពិពាហ៍អស់រយៈពេល ១៥ ឆ្នាំមកនេះ តារាចម្រៀង យក់ ថិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត បានទទួលចំណងដៃកូនប្រុសពីររូប និង បច្ចុប្បន្ននេះកំពុងពពោះកូនស្រីម្នាក់ទៀត ។ សម្រាប់ពេលនេះដែរ គ្រួសារតូចរបស់អ្នកនាង យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ត្រូវបានអ្នកនៅក្នុងសិល្បៈ ព្រមទាំងអ្នកគាំទ្រមើលឃើញថាកំពុងស្រស់បំព្រងដូចផ្ការីកកំពុងចោលក្លិនក្រអូបសាយផងដែរ រហូតមានការកោតសរសើរថាជាគ្រួសារគំរូ និង មានសុភមង្គលបំផុតមួយផងដែរ ៕

Related posts

Leave a Comment