មិនធម្មតាទេ Noey បង្ហាញជីវិតសាមញ្ញ ក្នុងសួនបន្លែដ៏ធំ មានស្ទើរតែគ្រប់មុខ…

ថៃ៖ ថ្វីត្បិតតែ ជាតួអង្គចិត្តអាក្រក់នៅក្នុងសាច់រឿងមែន តែជីវិតពិត របស់តារាសម្ដែងស្រី Noey Chotika វិញ ហាក់ដូចជាព្រះនាង ជាពិសេស បន្ទាប់ពីនាង បានសម្រាលបានកូនស្រីមុខមាត់គួរឲ្យក្នាញ់មក មើលទៅជីវិតគ្រួសាររបស់នាង កាន់តែមានភាពកក់ក្ដៅខ្លាំងឡើង ផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ថែមទាំងបានបង្ហាញពីសកម្មភាពជាច្រើន នៅក្នុងគ្រួសារ យ៉ាងមានសុភមង្គល ឲ្យហ្វេនៗបានទស្សនាកម្សាន្តអារម្មណ៍ ប៉ុន្តែកាលពីពេលថ្មីៗនេះ បណ្ដាអ្នកគាំទ្រជាច្រើន

កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើរូបភាពមួយចំនួន ដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គម ដែលបានឲ្យឃើញ ពីទិដ្ឋភាពនៅក្នុងសួនបន្លែធម្មជាតិ របស់នាង ទៀតផង។

នៅក្នុងនោះដែរ អាចនិយាយបានថា សួនបន្លែរបស់នាង ពិតជាធំទូលាយខ្លាំងណាស់ ប្រកបដោយបរិយាកាសបរិសុទ្ធ ព្រមទាំងប្រព័ន្ធទឹកគ្រប់គ្រាន់ក្នុងការស្រោចបន្លែ ផងដែរ។ ម៉្យាងវិញទៀត នៅក្នុងសួននេះផ្ទាល់ មានប្រភេទបន្លែជាច្រើន ដែលអាចឲ្យនាងទុកយកទៅ

ធ្វើម្ហូបអាហារបានតាមចិត្ត ដោយឡែក ហ្វេនៗជាច្រើន ដែលបានទស្សនាហើយ ពិតជាចង់ដឹងខ្លាំងណាស់ថា សួនមួយនេះគឺមានទីតាំងនៅឯណា ហើយថែមទាំងចូលមកសរសើរថា សួននេះពិតជាស្រស់ស្អាតខ្លាំងណាស់៕ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment