កាន់ផ្អែមល្ហែម! អតីត​ភរិយា​ថៅកែ​ផលិតកម្ម​LD ចំណង​ស្នេហ៍​ កាន់តែបង្ហាញភាពស្និតស្នាលផ្អែមល្ហែមជាមួយតារាសម្តែងលោក អេ​ត​វីន

ប្រិយមិត្តជាច្រើនបានទទួលជ្រាបដឹងហើយថា​​​​​​​​​​​​​​​​​​​​​​​​​​​​ ​រហូត​មក​ទល់​ពេល​នេះ ​​​​​​​​​​​​​​​​​​​​​​ចំណង​ស្នេហ៍​រវាង​តារា​សម្តែង​លោក​​​​​​​​​​​​​​​​​​​​​​​ អេ​ត វីន ដែលមានឈ្មោះពិតថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យឹត និង​អតីត​ភរិយា​ថៅកែ​ LD ​​​​​​​​​​​​​​​​​​​​​​​​​​ដែលអ្នកនាងមានឈ្មោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅលើបណ្ដាញសង្គមថា «Panhchaka June»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាន់តែ​ផ្អែមល្ហែម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ដូចជាកាលពីពេលថ្មីៗនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាងបានជូនពរផង ​​​​​​​​​​​​​​​​​​​​​បង្ហាញក្ដីស្រឡាញ់​ ​​​​​​​​​​​​​ចំពោះថ្ងៃខួបកំណើតរបស់អេដវីន ​​​​​​​​​កាលពីពេលថ្មីៗនេះ ​​​​​​​​​​ធ្វើឲ្យតារាសិល្បៈរួមអាជីព​​​​​​​​​​​​​​​ និងមហាជនជាច្រើន​​​​​​​​​​ បានសម្ដែងការចាប់អារម្មណ៍ ​​​​​​​​​​​​​​ចំពោះចំណងស្នេហារបស់ពួកគេ ​​​​​​​​​​​​​​​​​​​​​​​ដែលផ្អែមជាងទឹកឃ្មុំខែចែត្រទៅទៀត​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

អ្នកនាង​​​​​​​​​​​​​​​​​​​​​ Panhchaka June បានថ្លែងសារជូនពរគូស្នេហ៍របស់ខ្លួនថា ​​​​​​​​​​​​​​​​​​«រីករាយថ្ងៃខួបកំណើតបងសម្លាញ់​​​​​​​​​​​​​​​​​​​​​ ជូនពរឲ្យបងជោគជ័យគ្រប់ពេល​​​​​​​​​​​​​​​​​ អូនស្រឡាញ់បង»​​​​​​​​​​​​​​​​​​​​​​​​​​​។ ដោយឡែក លោក​ អេដវីន ​​​​​​​​​​​​​​​​​​​​​​​​បានតបទៅសង្សារវិញថា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ «អរគុណម្ចាស់ជីវិត ស្រឡាញ់អូនខ្លាំងណាស់»​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

តារាប្រុសរូបសង្ហា​​​​​​​​​​​​​​​​​​​​​ អេដវីន បានធ្លាក់ក្នុងអន្លង់ស្នេហ៍អ្នកមេម៉ាយកូន២ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលត្រូវបានគេស្គាល់ថា ជាអតីតប្រពន្ធថៅកែ LD​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយបានទាក់ទងគ្នា ក្រោយតារាសម្ដែង អេដវីដ បានថតភាពយន្ដឲ្យផលិតកម្ម LD​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។ ចំណងស្នេហានេះមិនបានលាក់លៀមទេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺបានបើកជាចំហ ហើយអ្នកទាំង២​ បានបង្ហាញការប្រឹងប្រែងសន្សំលុយរៀងៗខ្លួន ​​​​​​​​​​​​​​​​​​ដើម្បីត្រៀមរៀបការនៅពេលខាងមុខ។

ចំណែកស្វាមីចាស់របស់អ្នកនាង Panhchaka June លោក លៀក លីដា​ មិនបានតាមព្យាបាទពួកគេឡើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រោះថាពេលនេះលោករកបានម្ចាស់បេះដូងថ្មី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គឺស្រីស្រស់​សាឡាត់ ស្រីឡាង មកស្អំរបួសបេះដូងជំនួសទៅហើយ​​​​​​​​​​​​​​​​​​​​​​​។

ប្រភពពីអ្នកសិល្បៈដូចគ្នា ​​​​​​​​​​​​​​​​​​​​​​​​​​បានទម្លាយឲ្យដឹងថា​ តារាសម្ដែង អេដវីន និងគូស្នេហ៍ គឺអ្នកនាង Panhchaka June ​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងដៃគូគ្នាចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះថាពេលនេះ ពួកគេចុះសម្រុងគ្នាណាស់ គឺចិត្ត១ថ្លើម១ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ហើយការសន្សំលុយ ក៏បានគួរសម ល្មមនឹងពួកគេរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ដែរ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

Related posts

Leave a Comment