ហួសចិត្តនិយាយលែងចេញ! រក្សាទុករថយន្តនៅអធិការដ្ឋាន ពេលម្ចាស់ទៅដករថយន្តវិញ ស៊ីគ្រឿងអស់ ដោះ​យក​ម៉ាញ៉េ កង់ អាគុយ(មានវីដេអូ)

មិនគួរឲ្យជឿបុរសម្នាក់ បានបង្ហោះសារដ៏ឈឺចាប់មួយ ដោយសារតែឡានម៉ាក​កាម៉េរី​បាឡែន​មួយ​គ្រឿងបានជួបគ្រោះ​ថ្នាក់​កាល​ពី​ឆ្នាំ​មុន ហើយក៏ឆ្លៀតពេលមកមើលរថយន្តរបស់ ស្រាប់តែជួបរឿងនឹងស្មានមិនដល់ រថយន្តត្រូវ​ដោះ​គ្រឿង​អស់​គ្មាន​សល់ នៅ​ត្រឹម​តែ​ម៉ាស៊ីន និង​តួ​រថយន្ត ក្រោយ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​កាល​ពី​ឆ្នាំ​មុន។

យោងតាមសំដីម្ចាស់រថយន្តបាននិយាយថា ឡានរបស់គាត់ត្រូវជាប់ប៉ុស្ដិ៍ប៉ូលីសកាលពីឆ្នាំទៅ ពេលនោះឡាននៅស្អាត ឲ្យដល់ពេលឥលូវត្រូវគេដោះគ្រឿងខ្ទេច ក្រោយ​ម្ចាស់​មក​ត្រួត​ពិនិត្យ​ឡើង​វិញ ឃើញ​ថា​រថយន្ត​របស់​ខ្លួន ត្រូវ​ដោះ​យក​ម៉ាញ៉េ កង់ ស្តុប តាប្លូ ប៊ូស៊ី អាគុយ និង​គ្រឿង​ក្នុង​ដែល​អាច​ដោះ​បាន គឺ​ដោះ​បាត់​អស់ នៅ​សល់​តែ​តួ និង​ម៉ាស៊ីន​ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា ឡានខាងលើនេះ ត្រូវបានបុកកាលពីឆ្នាំទៅ ហើយ​ត្រូវ​សមត្ថកិច្ច​យក​មក​រក្សា​ទុក រង់ចាំ​ការ​ដោះ​ស្រាយ។ ដោយ​ការ​ដោះ​ស្រាយ ត្រូវ​អូស​បន្លាយ​ពេល ទើប​រថយន្ត​ត្រូវ​រក្សា​ទុក​រហូត​ដល់​ពេល​នេះ។

បើយោងតាមគណនីហ្វេសប៊ុករបស់លោកផ្ទាល់បាននិយាយថា“នេះហើយឡានខ្ញុំដែលបានរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល ខេត្តកណ្ដាលហើយ ពេលមកគ្រឿងពេញ ដល់ពេលមកដកឡានវិញស៊ីគ្រឿងអស់សុំខ្លាចហើយលោកប៉ូលិសសេអើយធ្លាប់តែលឺគេថាអីឡូវជួបផ្ទាល់ខ្លួនឯងបានដឹង”៕ ទស្សនាវីដេអូខាងក្រោម៖

Related posts

Leave a Comment