ក្រោយផ្អាករៀបការក្នុងខែឧសភា ពេលនេះ វ៉ាន់ នីឡា ជ្រើសយកពេលវេលាល្អថ្មីបានហើយ…!

បើតាមគម្រោងតារាកំប្លែងសាច់សខ្ចី វ៉ាន់ នីឡា គ្រោងនឹងចូលរោងការនៅក្នុងខែឧសភានេះ តែដោយសារកូវីដ ១៩ តារាកំប្លែងវ័យក្មេងរូបនេះបានសម្រេចចិត្តពន្យារពេល ហើយរើសពេលាល្អជាថ្មី ។

ពេលនេះដែរក្រុមគ្រួសាររបស់ វ៉ាន់ នីឡា ក៏រកបានពេលាល្អជាថ្មី ដោយនាងនឹងត្រូវចូលរោងការនៅក្នុងខែសីហាខាងមុខនេះ ប៉ុន្តែសម្រាប់ថ្ងៃច្បាស់លាស់នោះមិនទាន់ប្រាកដនៅឡើយទេ ហើយប្រសិនស្ថានភាពកូវីដ ១៩ នៅមិនទាន់ធូរស្រាល ការពន្យាពេលរៀបការអាចនឹងអូសបន្លាយទៀត ។

យ៉ាងណាកន្លងមកឪពុករបស់ វ៉ាន់ នីឡា គឺលោកតាវ៉ិចទ័រ ធ្លាប់ប្រាប់ថា កូនស្រីរបស់លោកនឹងត្រូវរៀបការនៅក្នុងឆ្នាំ ២០២០ នេះ ។ គួរបញ្ជាក់ថា តារាកំប្លែងវ័យក្មេង វ៉ាន់ នីឡា ធ្លាប់ជាដាច់ដោចជាមួយកូនប្រុសរបស់ថៅកែល្ខោនលោក ផន ភី ក្រោយពីពួកគេបានភ្ជាប់ពាក្យមួយរយៈកន្លងមក

ប៉ុន្តែរំលងមិនបានប៉ុន្មាន វ៉ាន់ នីឡា ក៏រកបានអ្នកស្អំបេះដូងជាថ្មី ហើយសម្រាប់ចំណងស្នេហ៍លើកទីពីរនេះគេចាប់អារម្មណ៍ឃើញថាទំនាក់ទំនងរបស់ពួកគេផ្អែមល្ហែម និងស៊ីជម្រៅ ដោយគេតែងតែឃើញតាមរយៈការបង្ហោះរូបភាពមួយចំនួន ។

ក្រៅពីតារាកំប្លែង វ៉ាន់ នីឡា ក៏មានមុខរបរបន្ថែមដែលមានដូចជាការលក់ផលិតផលរក្សាសម្រស់ផងដែរ ហើយកន្លងមកតារាកំប្លែងរូបនេះធ្លាប់អះអាងថានាងសល់ទ្រព្យដែលជារកបានដោយកម្លាំងញើសឈាមខ្លួនគួរសម មានដូចជា ដី និង រថយន្ត ជាដើម ៕

Related posts

Leave a Comment