មកដល់ឆ្នាំ ២០២០ នេះ តារាសម្តែងដែលកំពុងមានឈ្មោះបោះសំឡេងទាំងក្នុងប្រទេស និង ក្រៅប្រទេស ស៊ិន យ៉ូប៊ីន ឈានចូលមកដល់វ័យ ២៦ ឆ្នាំហើយ ។ នៅក្នុងឆ្នាំនេះក៏ដូចជាឆ្នាំមុនៗ មានការចូលរួមជូនពរយ៉ាងច្រើនពីសំណាក់មិត្តភក្តិ និង អ្នកគាំទ្ររបស់អតីត Freshie Girl ឆ្នាំ ២០១៥ ចំណាត់ថ្នាក់លេខ ១ រូបនេះតាមរយៈបណ្តាញសង្គមយ៉ាងច្រើនផងដែរ ។
មិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ស៊ិន យូប៊ីន ក៏ទទួលបាននំខេក និង កាដូជាច្រើនពីសំណាក់បណ្តាក្រុមហ៊ុននានាទៀតផង ដោយក្នុងនោះមានដូចជា ស្ថានីយ៍ទូរទស្សន៍ PNN ក្រុមហ៊ុនផលិតផលថែសម្រស់ ហាងភេជ្ជៈ និង ប្រ៊េនហាងសម្លៀកបំពាក់ ជាដើម ហើយជាពិសេសជាងនេះទៅទៀតនោះ គឺកាដូពីមនុស្សជាទីស្រឡាញ់ដែលតែងនៅក្បែរនាងគឺលោក ខាត់ វៃហាំង ។
ជាការពិតណាស់ ដោយទេពកោសល្យ និង រូបសម្រស់ពីកំណើត ក៏ដូចជាភាពរួសរាយរាក់ទាក់របស់ ស៊ិន យូប៊ីន បានធ្វើឲ្យនាងមានឱកាសចូលរួមសម្តែងខ្សែភាពយន្តជាច្រើនសុទ្ធសឹងតែជាតួឯក ។
ជាពិសេសនោះនាងមានឱកាសបានចូលរួមការងារជាមួយនឹងផលិតកម្មក្រៅប្រទេស និង ក្រុមហ៊ុនក្រៅប្រទេសច្រើន បានជាថ្ងៃកំណើតរបស់នាងតែងតែទទួលបានកាដូពីបណ្តាក្រុមហ៊ុននានា និង មនុស្សនៅជុំវិញខ្លួន ៕