អាសូរអ្នកម្តាយ ត្រូវរស់នៅទាំងវេទនា នៅក្នុងខ្ទមពុកផុយ មិនអាចធ្វើអ្វីបាន ដោយសារតែភ្នែកទាំងពីរត្រូវងងឹតសូន្យសុង អស់រយៈពេលជាង៣០ឆ្នាំមកហើយ សាច់ញាតិក៏គ្មានទៀត…(មានវិដេអូ)

ជីវិតដ៏កំសត់របស់លោកយាយចំណាស់ម្នាក់ ដែលគាត់រាល់ថ្ងៃរស់នៅក្នុងខ្ទមចាស់តែម្នាក់ គ្មានទីពឹង ហើយថែមទាំងងងឹតភ្នែក អស់រយពេលជាង៣០ឆ្នាំមកហើយ។ រាល់ថ្ងៃលោកយាយគាត់រស់ដោយសារតែបានការជួយពីបងប្អូនជិតខាង ដែលបានជួយទំនុកបំរុង ឲ្យម្ហូបអាហារ និងគ្រឿងបរិភោគតិចតួច ដល់គាត់។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់លោក ស្រេន វុធថា បានរៀបរាប់ថា “សូម​បង​ប្អូន​កុំ​អូសរំលង​ មេត្តាជួយស៊ែម្នាក់១ផង​ ក្រែង​ដឹង​ដល់​បង​ ប្អូន​សប្បុរសជន​ដែល​មាន​ធន់ធាន​ អាច​ជួយ​គាត់​បាន​។

លោក​យាយ​ រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​គ្រប់​បែប​យ៉ាង​ ដោយ​ សារ​ភ្នែក​គាត់​ទាំង​ពីរ​ងងឹត​អស់​៣៥ឆ្នាំ​ហើយ​ ដូច្នេះ​ទើប​លោក​ យាយ​ពិបាក​ក្នុង​ការ​ប្រកប​របរ​រកស៊ី​ចិញ្ចឹម​ជីវិត​ លោក​យាយ​គ្មាន​ សាច់​ញាតិ​នោះទេ​ គឺ​បាន​អ្នក​ជិត​ខាង​ជួយ​ផ្ដល់​អាហារ​អោយ​គាត់​ ដូចនេះសូមបង​ប្អូន​ជួយ​គាត់​ម្នាក់​បន្តិច​ផង​ ទៅ​តាម​ទឹក​ចិត្ត​របស់​បង​ ប្អូន​ លោក​យាយ​រស់​នៅ​ភូមិ​ រលាំងគ្រឿល ឃុំរលាំងគ្រឿល​ ស្រុក​សំរោង​ទង​ ខេត្ត​កំពង់​ស្ពឺ​។ 081606868 0316131000″។ សូមទស្សនាវីដេអូខាងក្រោមនេះ

សូមទស្សនាវីដេអូខាងក្រោមនេះ

Related posts

Leave a Comment