ទូច ស្រីលក្ខណ៍ «មេម៉ាយទឹកភ្នែកមួយភ្លែតឈឺចាប់ក៏មួយភ្លែត តែបើរស់នៅគ្មានសុភមង្គលទទួលរងការឈឺដល់ថ្ងៃស្លាប់»

បើទោះបីចែកផ្លូវជាមួយស្វាមីជាយូរខែក៏ពិតមែន តែតារាចម្រៀង ទូច ស្រីលក្ខណ៍ នៅតែបន្តកើតទុក្ខ និង បង្ហោះសារប្លែកៗជាបន្តបន្ទាប់ដែលធ្វើឱ្យគេដឹងថានាងនៅមិនទាន់ដាច់អាល័យជាមួយស្វាមី ។

ទូច ស្រីលក្ខណ៍ ដែលធ្លាប់ជាតារាចម្រៀងចូលចិត្តធ្វើកាយវិការបែបក្រមិចក្រមើមធ្វើឱ្យអ្នកគំាំទ្ររីករាយនោះ បានផ្លាស់ប្តូរស្ទើរទាំងស្រុងក្រោយពីជីវិតប្តីប្រពន្ធរបស់នាងដើរដល់ផ្លូវបំបែក ។ យ៉ាងណាមិញមួយរយៈនេះ ទូច ស្រីលក្ខណ៍ បានបង្ហោះសារប្លែកៗរួមនឹងរូបភាពយំយែកថា«មេម៉ាយទឹកភ្នែកតែមួយភ្លែតទេ ឈឺចាប់តែមួយភ្លែត តែបើរស់នៅគ្មានក្តីសុខ គ្មានសុភមង្គល ទទួលរងការឈឺចាប់ ទឹកភ្នែករហូតដល់ថ្ងៃស្លាប់ សួរថាជីវិតរស់នៅដើម្បីអ្នកណា ដើម្បីខ្លួនឯង ឬក៏ដើម្បីតែខ្លាចគេនិយាយថាមេម៉ាយ ។ ក្រោកឈរទៅ មេម៉ាយគ្មានអ្វីត្រូវខ្លាចនោះទេ អ្វីដែលខ្លាចបំផុតគឺរស់នៅកុហកខ្លួនឯងថាខ្លួនឯងមានក្តីសុខ និង សុភមង្គល រស់នៅឱ្យថ្លៃថ្នូរ ឱ្យស្អាត មានមុខរបររកសុី មានការងារធ្វើ គ្មានអ្នកណាគេហ៊ានមកមើលងាយយើងទេ ទោះបើគេមើលងាយ មុននឹងក្រោយគេ គង់តែខ្មាសយើងដោយឯកឯង»

ការលើកឡើងរបស់តារាចម្រៀង ទូច ស្រីលក្ខណ៍ ក៏ទទួលបានការយល់ស្របពីសំណាក់អ្នកគាំទ្រ តែក៏មានមិត្តភក្តិជាច្រើនបានលើកទឹកចិត្តឱ្យនាងរឹងមំាបន្ថែមទៀត ។ គេចាំថា ទូច ស្រីលក្ខណ៍ បានសារភាពថានាង និង ស្វាមីបានចែកផ្លូវគ្នាមួយរយៈមកហើយ គ្រាន់តែមិនទាន់បានលែងលះគ្នាតាមផ្លូវច្បាប់ ។ ហាក់ខុសពីតារាដទៃទោះរស់នៅដោយឡែកពីគ្នាក៏ពិតមែនតែ ទូច ស្រីលក្ខណ៍ នៅតែបន្តរក្សាទុករូបភាពដែលជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមរវាងនាង និង ស្វាមីនៅក្នុងហ្វេសប៊ុកដដែល ៕

Related posts

Leave a Comment