យប់មិញ នីឡា ត្រូវគេបុកឡានប៉ុណ្ណឹងហើយ តែបែរជា…

ភ្នំពេញ៖ កញ្ញា វ៉ាន់ នីឡា​ ជាតារាកំប្លែងស្រីម្នាក់ ដែលទទួលបានប្រជាប្រិយភាពខ្លាំង ដោយនាងបានឈានជើងចូលសិល្បៈតាំងតែពីក្មេងមកម្ល៉េះ ក្នុងនោះនាងក៏ជាកូនស្រីបណ្ដូលចិត្តរបស់ សុវណ្ណ រិទ្ធី ហៅលោកតាវ៉ិចទ័រផងដែរ។

មិនត្រឹមតែមានទេពកោសល្យមួយមុខនោះទេ តែបើនិយាយពីរូបសម្រស់វិញ នាងក៏កាន់តែស្រស់ស្អាតខ្លាំងតែម្ដង។ បច្ចុប្បន្ន នាងក៏កំពុងតែជោគជ័យលើវិថីសិល្បៈ ជាពិសេស នាងក៏មានមុខជំនួញផ្ទាល់ខ្លួន អាចរកបានចំណូលច្រើនទៀតផង។ ដោយថ្មីៗនេះ នាងបានទិញឡាន ដែលាមានតម្លៃរាប់ម៉ឹនដុល្លារឯណ្ណោះ។

ជាក់ស្ដែង ឡាន កញ្ញា វ៉ាន់ នីឡា ទើបតែទិញជិះមិនបានប៉ុន្មានផង ស្រាប់តែមុននេះបន្តិច នាងបានបង្ហោះរូបភាពឡាន ដែលត្រូវក្មេងប្រុសជិះម៉ូតូម្នាក់បុកគូទឡានខូចគោមឡានមួយចំហៀង។ ជាពិសេសនាងក៏បានសរសេរថា៖

អូនអឺយអូនប្រុសថាឥលូវពិបាករកលុយ ហេតុអីក៏ធ្វើបាបបងយ៉ាងនេះអូន បុកគូទឡានបង គ្មានអីក្រៅពីលើកដៃសំពះបង ហើយបងឃើញអូននៅក្មេងអាយុស្មើនឹងប្អូនប្រុសបង អាណិតក៏ឲ្យលុយ ១០ម៉ឹនរៀលយកទៅលាងរបួសទៀត ថ្ងៃមុខងៃក្រោយជិះកុំលឿន ជិះមើលឆ្វេងមើលស្ដាំផងអូនជាពិសេសមានទំនួសខុសត្រូវលើខ្លួនឯងផងណាអូន….បងមិនដឹងខឹងអូនយ៉ាងមិចព្រោះនៅក្មេងលើកដៃសំពះបងឡើងញ័រខ្លួនអស់ហើយសំខាន់បុកចំពេលអត់លុយទៀត៕

Related posts

Leave a Comment