ឆោឡោពេញធនាគារ ក្រោយពីស្រ្តីម្នាក់ថាដកបានលុយក្លែងក្លាយនៅធនាគារកម្ពុជាសាធារណៈ ចុងក្រោយដូចពាក្យចាស់ពោលថាចំណេះជិះកឯង

លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងសាលាតំបូងខេត្តកំពង់ចាម តំណាងលោកព្រះរាជអាជ្ញាខេត្តកំពង់ចាមបានដឹកនាំកំលំាង សហការជាមួយនឹង មន្ត្រីនគរបាលក្រុងកំពង់ចាម បន្ទាប់ពីបានពត៌មានពីស្ត្រីខ្មែរ និងបុរសជនជាតិបារំាងជាប្តីបានឆោលឡោថា ធនាគារកម្ពុជាសាធារណៈបានបើកលុយ៤០០ដុល្លាជូនគាត់ ក្នុងនោះ២០០ដុល្លាជាលុយក្លែងក្លាយ។

ហេតុការណ៍នេះបានកើតឡើងវេលាម៉ោង១០ និង៣០នាទីព្រឹក នៅធនាគារកម្ពុជាសាធារណៈខេត្តកំពងចាម ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោកព្រះរាជរងអាជ្ញា សុធា ពិសិដ្ឋ បន្ទាប់ពីបានទទួលបណ្តឹងពីស្រ្តីឈ្មោះ ភួង ស្រីកៅ អាយុ២០ឆ្នាំ ជនជាតិខ្មែរ ដ៏បានចុះទៅអនុវត្តន៍ការងារដោយយកចិត្តទុកដាក់

និងម៉ត់ចត់ជាជំហ៊ានៗដោយសូមការសហការពីខាងធនាគារ ធ្វើការស្រាវជ្រាវឆែកទៅលើកាម៉ារ៉ា និងម៉ាស៊ីនស្គែនលុយ ជាច្រើនលើកច្រើនសារ មិនឃើញមានភាពខុសប្រក្រតី ក៏បានដឹកនាំកំលាំងចុះទៅឆែកឆេរដល់បន្ទាប់ជួលស្រ្តី ដែលមានប្តីជាជនជាតិបារំាងតែម្តង

ក្នុងនោះក៏មានឃើញលុយដុល្លាក្រដាស់១០០ដុល្លាcopy ចំនួន២សន្លឹកផងដែរ ទើបមានការសង្ស័យ ក៏បានបញ្ចូនមកប៉ូលីសក្រុងកំពង់ចាមធ្វើការសួរនំារយៈពេល២ថ្ងៃ នៅរសៀលថ្ងៃទី១៣លោកអធិការនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម អុឹង ប៊ុន បានបញ្ជាក់ឲ្យសារពត៌មានដឹងថា

ស្រ្តីរូបនោះពិតជាបានប្រព្រឹត្តកំហុសឆ្គាំមឆ្គង ដោយយកលុយប្តីលួចទៅទិញសំភារៈប្រើប្រាស់ផ្ទាល់ខ្លួនដោយខ្លាចប្តីខឹង និងឈ្លោះជាមួយគ្នា ក៏ដាក់លុយដុល្លាក្លែងក្លាយចូលជំនួសវិញដោយស្រែកថាលុយ២០០ដុល្លានេះជាលុយក្លែងក្លាយបានមកពី

ធនាគារកម្ពុជាសាធារណ:។លោកប្រធានធនាគារកម្ពុជាសាធារណៈខេត្តកំពង់ចាម បានថ្លែងអំណរគុណដល់លោកព្រះរាជអាជ្ញា និងកំលាំងអធិការក្រុងកំពង់ចាម ដែលបានសហការជាមួយធនាគារ បានរកយុត្តិធម៌ជូនធនាគារ ដោយធនាគារបានដំណើរការជាច្រើនឆ្នាំមក ហើយមិនដែរមានបញ្ហាដូច្នេះឡើយ។ ប្រភព៖Every Time News

Related posts

Leave a Comment