ម្នាក់ទៀតហើយ! ព្រោះកូវីដ១៩ ធ្វើឲ្យតារាសម្ដែងដ៏ល្បី ក្លាយខ្លួនជាអ្នកលក់នំប៉័ងតាមផ្លូវ ដើម្បីរកចំណូលបន្ថែម

ថៃ៖ នៅក្នុងអំឡុងពេលនៃ ការរីករាលដាលយ៉ាងខ្លាំងនៃជំងឺ Covid-19 បានផ្ដល់ផលប៉ះពាល់ និងផលលំបាកស្ទើរតែគ្រប់ទីកន្លែង សូម្បីតែអ្នក នៅក្នុងឧស្សាហកម្មកម្សាន្ត ក៏ត្រូវប្រឈមមុខនឹងផលប៉ះពាល់នេះដែរ ដោយសារតែ កង្វះប្រាក់ចំណូល ព្រោះការងារមួយចំនួនត្រូវបានផ្អាក ទាំងការសម្តែង ខ្សែភាពយន្ត និងការថតផ្សាយពាណិជ្ជកម្ម ផងដែរ។

យ៉ាងណាមិញ ផលប៉ះពាល់នេះ ក៏បានធ្វើឲ្យ តារាប្រុសស្រី មួយចំនួន ដែលបានផ្អាកពីការងារសិល្បៈ ហើយក៏បានស្វែងរកអាជីពថ្មីមួយទៀត ដើម្បីរកប្រាក់ចំណូលបន្ថែម សម្រាប់ចំណាយប្រចាំថ្ងៃ ថែមទៀតផង​។ នៅក្នុងនោះ ក៏មានតារាសម្ដែងប្រុសដ៏ល្បី លោក Aof Chanaphon ដែលបានរកអាជីពថ្មីមួយ ក្នុងការរកចំណូលបន្ថែម ផងដែរ។

ថ្មីៗនេះ លោកបានបង្ហាញរូបភាពរបស់ខ្លួន នៅលើបណ្ដាញសង្គម Instagram ជាមួយនឹងមុខមាត់ដ៏ប្លែក ដែលមានពុកមាត់ និងពុកចង្ការនៅពាសពេញទាំងផ្ទៃមុខ ក្នុងអាជីពថ្មី ដោយលោកបានធ្វើជាអ្នកលក់នំប៉័ង ព្រមទាំងមានការដឹកជញ្ជូនដោយខ្លួនឯងផ្ទាល់ តាមដែលអតិថិជនបានកម្មង់ទិញ ផងដែរ។ ម៉្យាងវិញទៀត ក្រោយពេលដែលហ្វេនៗជាច្រើន បានឃើញបែបនេះហើយ ក៏បាននាំគ្នា ចូលមកជូនពរឲ្យលោក លក់កាន់តែដាច់ច្រើនឡើងៗ ទៀតផង៕

Related posts

Leave a Comment