ក្មេងស្រីលក់ផ្កាតាមផ្លូវ ល្បីអង្គុយចងសក់កាច់រាងដូចម៉ូដែល ចុងក្រោយទទួល​ដំណឹងល្អមួយ

ក្រោយពេលបណ្ដាញសង្គមអនឡាញ បានចាប់អារម្មណ៍ទៅលើក្មេងស្រីលក់កម្រងផ្កាម្នាក់ កំពុងអង្គុយចងសក់នៅក្រោមស្ពានមួយក្នុងទីក្រុងបាងកក ប្រទេសថៃ គ្រាន់តែឃើញភ្លាម គ្រប់គ្នាឃើញពីទេពកោសល្យក្នុងការបង្ហាញម៉ូដរបស់នាងតែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មក មានអ្នកចុះស៊ើបសួរទើបដឹងថា ក្មេងស្រីរូបនោះឈ្មោះ ផនវិផា ភុងពីន ឬឈ្មោះក្រៅ ចែវវែវ (ប្រទេសថៃពេញនិយមហៅឈ្មោះក្រៅ) មានអាយុ ៩ ឆ្នាំរៀននៅថ្នាក់ទី ៣។ បច្ចុប្បន្នក្រុមគ្រួសារ របស់នាងតូច ជួបការលំបាក ទើបនាងដើរលក់កម្រងផ្កា ដើម្បីជួយសម្រាលបន្ទុកក្នុងគ្រួសារបានខ្លះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកឯលោកយាយបង្កើតរបស់កុមារីបានប្រាប់ថា ចែវវែវ ជាមនុស្សអៀនខ្មាសច្រើន តែជាក្មេងកត្តញ្ញូខ្លាំងណាស់ ព្រោះថ្ងៃធម្មតា នាងតែងតែជួយលោកយាយលក់កម្រងផ្កាក្រោយពេលចេញពីរៀន ចំណែក ថ្ងៃឈប់សម្រាកនាងក៏មកជួយលក់តាំងតែពីព្រឹកព្រលឹម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកក៏មានអ្នកអាណិតអាសូរ ថតរូបនាងយកទៅបង្ហោះលើអ៊ីនធឺណិត ដោយនាងមិនដឹងខ្លួនឡើយ ទើបតែមានអ្នកមកប្រាប់ថា ពេលនេះនាងកំពុងតែល្បីនៅក្នុងសង្គមអនឡាញហើយ។ កុមារីរូបនេះបន្ដទៀតថា ក្ដីសុបិនរបស់នាង គឺនាងចង់ក្លាយជាតារាបង្ហាញម៉ូដ និងគ្រូពេទ្យ តែដោយសារតែគ្រួសារគ្មានលទ្ធភាព ទើបមកលក់ផ្កា។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយថ្មីៗនេះដែរ អ្នកចាត់ការដៃឯកខាងម៉ូដែល ឈ្មោះ ភុងអាតហាន បានឃើញការផុសរូបដូច្នេះហើយ គាត់ក៏បានផ្ដល់ឱកាសឲ្យនាងបានរៀនការសម្ដែង និងការដើរបង្ហាញម៉ូដដោយមិនគិតលុយមួយសេនឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងករណីកុមារី ចែវវែវ គាត់មិនបានជួយក្នុងរឿងលុយកាក់ក៏ពិតមែន តែគាត់ជួយដោយទឹកចិត្ត ព្រោះគាត់មានកន្លែងបង្រៀនដើរបង្ហាញម៉ូដ និងច្រៀងស្រាប់ហើយ។ បើទោះបីជាមនុស្សមួយចំនួនយល់ឃើញថា ការណ៍ដែលគាត់ធ្វើបែបនេះព្រោះតែគាត់ចង់ល្បី គាត់ក៏មិនខ្វល់ឡើយ ព្រោះគាត់ដឹងថាគាត់​មិនបានគិតបែបនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាងគ្រួសាររបស់ប្អូនស្រី បានដឹងដំណឹងហើយក៏សប្បាយចិត្ត ព្រោះកូនរបស់ខ្លួនបានធ្វើអ្វីដែលខ្លួនចង់ តែពួកគាត់ក៏មិនបានសង្ឃឹមខ្លាំងពេកដែរចំពោះអនាគតខាងមុខ។ បុរសខាងលើ ក៏បានចេញមកបង្ហោះសារមួយឃ្លាថា «ការជួយយកអាសាគ្នាមិនមែនបានន័យថា គឺត្រូវតែផ្ដល់លុយឲ្យនោះទេ ជួយដោយកម្លាំងកាយ កម្លាំងចិត្តក៏បាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយមកក្មេងស្រីរូបនោះ ក៏បានចូលនៅក្នុងក្រុមបង្ហាញម៉ូដ Oop Model Thailand អាចចាត់ទុកថា គឺជាសំណាងរបស់នាង ព្រោះថ្លៃរៀនការដើរបង្ហាញម៉ូដ និងសំដែងពិតជាចំណាយលុយមិនតិចនោះទេ។ អាចនិយាយបានថា វាសនាមនុស្សម្នាក់ៗមើលមិនឃើញនោះឡើយ ថ្ងៃនេះអាចជារបស់អ្នកដទៃតែថ្ងៃមួយវា នឹងក្លាយជារបស់អ្នកជាមិនខាន ដូច្នោះហើយកុំបោះបង់ក្ដីស្រមៃ និងការខិតខំប្រឹងប្រែង៕ ប្រែសម្រួល៖ ស្រីណុច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment