ចាស់តែអាយុប៉ុណ្ណោះ ប៉ុន្តែសម្រស់ ឌុច សុភា មិនចាស់តាមវ័យនៅទាក់ទាញខ្លាំង

មានវ័យច្រើនក៏ពិតមែនតែមើលទៅសម្រស់របស់តារាសម្តែង ឌុច សុភា នៅតែស្អាតមិនចាញ់តារាស្រករក្រោយប៉ុន្មានទេ ។ មានការលើកឡើងពីសំណាក់អ្នកគាំទ្រថាតារារៀមច្បងភាគច្រើនសុទ្ធតែស្អាតបែបធម្មជាតិដូចនេះសម្រស់មិនងាយថមថយឡើយ ។

ក្រោយពីលេចមុខនៅក្នុងរឿងភាគរបស់ទូរទស្សន៍ហង្សមាសជាបន្តបន្ទាប់ ពេលនេះ ឌុច សុភា ហាក់ ដូចជាស្ងប់ស្ងាត់ទៅវិញ ។ ទោះជាយ៉ាងនេះក្តី ឌុច សុភា នៅតែទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រចង់ឱ្យនាងហក់ចូលសម្តែងឱ្យពេញទំហឹង ព្រោះនាងជាតារាសម្តែងដែលមានសមត្ថភាពហើយរូបសម្រស់ទៀតសោតក៏ស្រស់ស្អាតផងដែរ ។ បើទោះមានវ័យច្រើន និង មានកូនហើយក្តី តែមុខមាត់របស់នាងហាក់មិនប្រែប្រួលពីមុនឡើយ គ្រាន់តែបែកសាច់ជាងមុនបន្តិចប៉ុណ្ណោះ ។

ក្រោយបែកបាក់ជាមួយស្វាមីជាច្រើនឆ្នាំ រហូតមកដល់ពេលនេះ ឌុច សុភា នៅតែបន្តជីវិតរស់នៅជាមួយកូនប្រុសដោយមិនទាន់មានស្នេហាថ្មីនៅឡើយទេ និង សព្វថ្ងៃនាងរស់នៅយ៉ាងមានក្តីសុខក្នុងជិវិតហាយសូរជាមួយកូនប្រុស ៕

Related posts

Leave a Comment