អុញមិចចឹង! តេជគុណ ឡុង ចន្ថា ប្រកាសក្តែងៗថាអត់សឹកវិញនៅថ្ងៃនេះដោយហេតុផលថា

សូមរំលឹកថា កាលពី​ថ្ងៃ​ទី​៤ ខែឧសភា​ផង​ដែរ សម្តេច ន​ន្ទ ង៉ែត សម្តេច​គណៈសង្ឃ​នាយក បាន​ស្នើ​ឲ្យ​មេគណ​ខេត្តតាកែវ និមន្ត​ភិក្ខុសង្ឃ ឡុ​ង ច​ន្ថា ដែលគង់នៅ​វត្ត​ភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោល ចូល​ទៅ​ដោះស្រាយ​ក្នុង​រឿងអាស្រូវ​ដែល​ផ្ទុះ​ឡើង​នេះ ។ ក្រោយ​ឆ្លងកាត់​ការ​ដោះស្រាយ​ជាមួយ​គ្នា​សង្ឃ ឡុ​ង ច​ន្ថា ក៏​សរសេរ​កិច្ចសន្យា​ពី​ការ​សុខចិត្ត​លាចាក​សិក្ខាបទ​(​សឹក​) ដោយខ្លួនឯង ។

តេជគុណ ឡុងចន្ថា ​​ធ្លាប់បានប្រកាសកាលពីកន្លងទៅ ថានៅថ្ងៃទី១៤ ខែឧសភា នេះនឹងលាចាក​សិក្ខាបទ​(​សឹក​)​ដោយ​ខ្លួនឯង​ ក្រោយពីលេចបែកធ្លាយវីដេដូឆាតជាមួយនារីម្នាក់ ហើយតេជគុណឡុង ចន្ថា ក៏បានលើកឡើងថាការសឹកនេះ គឺសឹកដោយខ្លួនឯង មិនមានការបង្ខិតបង្ខំ តែដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា។ ដោយឡែកនៅថ្ងៃទី១៤ ខែឧសភា កាលកំណត់មកដល់ តេជគុណ ឡុង ចន្ថា បានបង្ហោះលិខិតមួយមានទាំងស្នាមមេដៃផង លើបណ្តាញសង្គមហ្វេសបុកនេះបន្តិចយ៉ាងដូ្នច្នេះថា ៖

សូមថ្វាយបង្គំសម្តេចព្រះសង្ឃ​​ រាជ សម្តេចព្រះសង្ឃនាយក និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ដោយក្តីគោរពខ្ពង់ខ្ពស់ និងសូមចំរើនពរញាតិញោមពុទ្ធបរិស័ទជាទីស្រលាញ់ ដោយនិស្ស័យព្រះផ្នួស របស់ខ្ញុំព្រះករុណា អាត្មាភាពមិនទាន់អស់និស្ស័យ នៅឡើយនោះ ទូលព្រះបង្គំ ទទួលកំហុស និងប្រព្រឹត្តអោយបានល្អតាមព្រះវិន័យអោយបានប្រសើរឡើងវិញ ។អាស្រ័យដូចបានទូលថ្វាយ និងចំរើនខាងលើនេះ សូមសម្តេច និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់។

Related posts

Leave a Comment