គម្រប់ខួបរៀបការ១៥ឆ្នាំហើយ! តែជីវិតគ្រួសារ យក់ ថិតរដ្ឋា និងស្វាមី កាន់តែមានក្តីសុខ (មានវីដេអូ)

ភ្នំពេញ៖ អ្នកណាមិនដឹងពីជីវិតប្ដីប្រពន្ធរបស់តារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង​ យក់ ថិតរដ្ឋា ដែលចំណងអាពាហ៍ពិពាហ៍របស់នាង និងស្វាមីពិតជារឹងមាំ ដោយតារាស្រីរូបនេះមានស្វាមីចេះថ្នាក់ថ្នម ចេះយល់ចិត្ត និង ផ្ដល់សុភមង្គលសម្រាប់ក្រុមគ្រួសារ។

ជាក់ស្ដែង ក្រោយរៀបការបានជាច្រើនឆ្នាំមកនេះ នាងក៏មានកូន ២នាក់ និង កំពុងពរពោះកូនទី ៣ម្នាក់ទៀតផងដែរ។ បើងាកទៅមើលពីទិដ្ឋភាពក្នុងគ្រួសារអ្នកនាង​យក់ ថិតរដ្ឋា វិញ រាល់សកម្មភាពរបស់ តារាចម្រៀងស្រីរូបនេះ បង្ហាញមួយស្វាមី និង កូនៗ ឃើញហើយ ពិតជាផ្អែមល្ហែមខ្លាំង និង ពោរពេញដោយក្ដីសុខតែម្ដង។

បើគិតមកទល់ពេលនេះ ចំណងអាពាហ៍ពិពាហ៍របស់តារារូបនេះ មានរយៈពេល ១៥ឆ្នាំហើយ។ ហើយថ្ងៃទី ១៣ ខែ ឧសភា នេះ ជាថ្ងៃគម្រប់ខួបថ្ងៃរៀបការ​ ១៥ឆ្នាំរបស់អ្នកទាងពីរផងដែរ។ បើទោះបី ចាប់ដៃគ្នាកសាងជិវិត គ្រួសារអស់រយៈពេល ១៥ ឆ្នាំមកនេះគឺ តារាប្រុសស្រីទាំងពីរនាក់នេះ ត្រូវបានអ្នកគាំទ្រឲ្យរហ័សនាមថា ជាគ្រួសារគំរូ ដែលមានសុភមង្គលបំផុត។

ក្នុងនោះដែរ កាលពីម្សិលមិញនេះ អ្នកនាង យក់ ថិតរដ្ឋា បានបង្ហោះវីដេអូ ភ្ជាប់ជាមួយរូបភាពកាលស្គាល់គ្នាដំបូង រហូតមកដល់ បច្ចុប្បន្ន ដើម្បីអបអរគម្រប់ខួបអាពាហ៍ពិពាហ៍ ១៥ឆ្នាំរបស់នាង ដោយមើលវីដេអូនេះហើយ អ្នកគាំទ្រជាច្រើន ពិតជារំភើបជាមួយចំណងស្នាហ៍ដ៏រឹងមាំរវាងនាង និង ស្វាមីខ្លាំ៕ សូមទស្សនារូបភាពខាងក្រោម៖

Related posts

Leave a Comment