ក្រោយឈឺ ស្លាប់មួយចំហៀងខ្លួន! ពេលនេះ សួស សងវាចា អាចដើរបានតិចៗហើយ (មានវីដេអូ)

ភ្នំពេញ៖ តារាចម្រៀងជើងចាស់ លោក សួស សងវាចា ជាតារាចម្រៀងមួយរូប មានសម្លេងពីរោះ។ ក្រោយបាត់មុខមួយរយៈធំមកនេះ គឺដោយសារ លោកធ្លាក់ខ្លួនឈឺ ដោយតារាប្រុសរូបនេះមានជំងឺលើសឈាម និង ស្លាប់មួយចំហៀងខ្លួនផងដែរ។

ក្រោយធ្លាក់ខ្លួនឈឺប៉ុន្មានឆ្នាំមកនេះ រូបលោក មិនទាន់បានធូរស្រាលនោះទេ ហើយក៏មិនបានទៅបំពេញការងារជាតារាចម្រៀង ដូចពេលមុននោះទេ។ ក្នុងនោះដែរ ដោយសារ ជំងឺលើសជាតិស្ករ លើសឈាម និង ស្លាប់មួយចំហៀងខ្លួនផងនោះ ទើបធ្វើឲ្យតារារូបនេះ មិនអាចដើរបានធម្មតាដូចកាលពីមុន បានតែជិះលើរទះរុញ និង ប្រើឈើច្រត់ប៉ុណ្ណោះ។

បើគិតរយៈពេលដែល តារាជើងចាស់រូបនេះធ្លាក់ខ្លួនឈឺគឺ​៥ឆ្នាំហើយ ឯជីវភាព​លោក និងគ្រួសារ ក៏មានភាពខ្វះខាតផងដែរ។ បន្ទាប់ពីឈឺ ៥ឆ្នាំមកនេះ បច្ចុប្បន្ន លោកអាចធូរស្បើយជាងមុន ហើយអាចដើរបានតិចៗផងដែរ។ តែនៅពេលនេះដែរ លោកលែងច្រៀងលែងកើត ស្របពេលដែលនិយាយយូរក៏មិនចង់បាន ដោយសព្វថ្ងៃលោកខំព្យាយាមព្យាបាលជំងឺ និង ធ្វើលំហាត់ប្រាណតាមគ្រូពេទ្យបានណែនាំ៕ប្រភពវីដេអូ៖ សិល្បៈករកម្ពុជា

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

Related posts

Leave a Comment