ស្វីតម្លេះ!! សួស វី​ហ្សា កាន់តែ​ទម្លាយ​រូបភាព​អនុស្សាវរីយ៍​ផ្អែមល្ហែម​ជាមួយ​ស្វាមី​លោក ថ​មមី ផ្ទុះ​ការសរសើរ​គ្រប់គ្នា

ភ្នំពេញ​ ៖ ​ស្វាមីភរិយា​របស់​តារាចម្រៀង​អ្នកនាង សួស វី​ហ្សា និង​តារា​សម្តែង​លោក ថ​មមី បន្ទាប់ពី​រៀបការ​រួច ​ត្រូវបាន​ទស្សនិកជន​កត់សម្គាល់​ឃើញថា ​គូស្នេហ៍​របស់​ពួកគេ​ទាំងពីរ​បាន​ស្រលាញ់គ្នា​ខ្លាំង​ប្រៀបបាន​នឹង​សត្វ​ស្រមោច​ និង​ស្ក​រ ខណៈដែល​អ្នកគាំទ្រ​ជាច្រើន​បាន​សម្តែង​ការគាំទ្រ​ចំពោះ​ចំណងស្នេហា​ពួកគេ​ផងដែរ​។​

ភាពរឹងមាំ​នៃ​ចំណង​ស្នេហ​រវាង​អ្នកនាង សួស វី​ហ្សា និង​លោក ថ​មមី នេះហើយ​ ទើប​ធ្វើ​ឲ្យ​គ្រួសារ​ពួកគេ​កាន់​តែមាន​សេចក្តីសុខ​និង​សុភមង្គល​ខ្លាំង​បំផុត​។​ មិនតែប៉ុណ្ណោះ​ក៏ត្រូវ​បាន​គេ​ចាត់ទុកថា​នេះ​ជា​គូស្នេហ៍​គំរូ​សម្រាប់​មហាជន​និង​អ្នកសិល្បៈ​ប្រុស​ស្រី​ឯទៀត​គួរ​យកតម្រាប់​តាម​ពួកគេ។

ទន្ទឹមគ្នា​នឹងមាន​ការលើកសរសើរ​នេះដែរ​អ្នកនាង សួស វី​ហ្សា ជារឿយៗ​គេ​តែង​សង្កេតឃើញ​នាង​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជាមួយ​សា្វ​មី​លោក ថ​មមី បន្ត​បន្ទប់​។​ ជាក់​ស្តែង​ពេលនេះ​នាង​ក៏បាន​ទម្លាយ​រូបភាព​ច្រើន​ស្លឹក​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ភ្ជាប់​នឹង​ការ​លើកឡើងថា​អរុណសួស្តី​បងប្អូន​ពូ​មីង នេះ​ជា​កម្រង​រូបភាព​អនុស្សាវរីយ៍​នៃ​គ្រួសារ​របស់ខ្ញុំ។

សួស វី​ហ្សា បាន​បន្តទៀតថា​ នេះ​ជា​រូបភាព​ដែល​កើតចេញពី​សេចក្តីសុខ​ផ្លូវចិត្ត​ពិតៗ​វា​ពិតជា​ស្រស់ស្អាត​ណាស់​សូមអោយ​សេចក្តីសុខ សុភមង្គល និង​ភាព​រីកចម្រើន​រត់ទៅរក​បងប្អូន​គ្រប់ៗ​គ្នា​ផង​….​។

សូមជម្រាបថា​ក្រោយពេល​រៀបការ​ជាច្រើន​មក​នោះ​ អ្នកនាង សួស វី​ហ្សា និង​លោក ថ​មមី បានទទួល​ចំណងដៃ​កូន​ម្នាក់​ដែល​កំពុង​ពពោះ​ក្នុង​ផ្ទៃ​ ខណៈ​ពួកគេ​ក៏​កំពុង​អន្ទះសា​រង់ចាំ​ឃើញ​មុខ​កូន​ដំបូង​ឆាប់​នេះ​ផងដែរ៕

Related posts

Leave a Comment