ច្បាស់ហើយ! ទីបំផុតម្ចាស់​រថយន្ត​ដែល​ត្រូវ​គេ​លួច​ស៊ី​គ្រឿងអស់ បានទទួលសំណង ១២០០​ ដុល្លារ​ ដើម្បីបញ្ចប់រឿង….

បន្ទាប់​ពី​ម្ចាស់​រថយន្ត​ បានបង្ហោះ​អំពី​ការបាត់បង់​គ្រឿងរថយន្តស្ទេីរតែអស់ខណៈរក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ អង្គស្នួល​ មហាជន​រិះគន់​ខ្លាំង​ទៅលេី​មន្រ្តី​នគរបាល​ស្រុក​អង្គស្នួល​ ។ពាក់ព័ន្ធជាមួយករណីរថយន្តបាឡែន(ពណ៌ស)ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលហើយបានបាត់សម្ភារៈមួយចំនួន ដូចជា ធុងទឹក ម៉ាញ៉េ ចង្កៀងមុខមួយគូរ។

បញ្ហាខាងលើនេះ អង្គភាពអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ទទួលស្គាល់កំហុស លើកង្វះខាតនៃការគ្រប់គ្រង។ ចំណែក សម្ភារមួយចំនួនដែលបាត់បង់ អធិការដ្ឋាននគរបាលស្រុកអង្គស្នួលនឹងដោះស្រាយជាមួយម្ចាស់រថយន្ត។

ក្រោយពីដោះស្រាយរួចរាល់ នៅរសៀល​ថ្ងៃទី​ ១៤​ ខែ​ ឧសភា​ ឆ្នាំ​ ២០២០​ នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​ មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​អង្គស្នួល​ បាន​ប្រគល់​ប្រាក់​ចំនួន​ ១២០០​ ដុល្លារ​ជូនលោក​​ ហុក​ តាំងហុង​ សំរាប់​ជួយដល់ការបាត់បង់គ្រឿងរថយន្តមួយចំនួន ខណៈពេល​រក្សាទុក​នៅក្នុង​បរិវេណ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​។ ប្អូន​ប្រុស​ម្ចាស់​រថយន្ត​ បានយល់ព្រម​ទទួល​និងបាន​យល់ព្រម​បញ្ចប់បញ្ហាបាត់បង់​គ្រឿង​រថយន្ដ​នេះចាប់ពីថ្ងៃនេះតទៅ​។

Related posts

Leave a Comment